ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងារដោះស្រាយទំនាស់ ជូនពលរដ្ឋ ជាង ៣ រយករណី តាមក្រុងស្រុកទាំង ៨
លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសឲ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុងស្រុកទាំង៧នៅក្នុងខេត្ត ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងខេត្ត សរុបមាន ចំនួន ៧១៦ ករណី។
ក្នុងនោះបានដោះស្រាយចប់ចំនួន ៣៦៣ រឿង កំពុងដោះស្រាយ មានចំនួន ១៨៧ រឿង និងមិនទាន់ដោះស្រាយមាន ចំនួន ១៦៨ រឿង។

នៅក្នុងធីប្រជុំបង្កើតក្រុមការងារដោះស្រាយទំនាស់និងសំណូមពរ របស់ប្រជាពលរដ្ឋ លោកបាលរងខេត្ត ៤ រូប និងបាននូវបទពិសោធន៍ល្អៗមួយចំនួនក្នុងការដោះស្រាយទំនាស់នានាកន្លងមកនៅតាមបណ្ដាស្រុក ដើម្បីឱ្យក្រុមការងារទាំងអស់នៅក្នុងខេត្តមានមូលដ្ឋាន និងបទពិសោធន៍ក្នុងពេលចុះទៅដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពល រដ្ឋនៅក្នុងក្រុង ស្រុកទាំង ៨ ក្នុងខេត្តកំពង់ឆ្នាំង។

លោកអភិបាលរងបានលើកឡើងថា ត្រូវមានចិត្តស្មោះស គ្មានការពាក់ព័ន្ធ និងគ្មានផលប្រយោជន៍នៅក្នុងទំនាស់ ទើបដោះស្រាយទំនាស់ទាំងនោះបានជោគជ័យ អ្នកដោះស្រាយទំនាស់ត្រូវមានជំហរអព្យាក្រឹត យកច្បាប់ជាមូលដ្ឋានមិ នលំអៀង ត្រូវដោះស្រាយទំនាស់ដោយសុភវិនិច្ឆ័យ រក្សាការសម្ងាត់ក្នុងពេលដោះស្រាយទំនាស់ មន្ត្រីរាជការកុំកាងទំនាស់ ត្រូវបែងចែកចំណាត់ថ្នាក់នៃទំនាស់ ទំនាស់ណាដែលឃុំស្រុកដោះស្រាយ ទំនាស់ណាត្រូវថ្នាក់ខេត្តដោះស្រាយ និងទំនាស់ណាដែលពាក់ព័ន្ធនិងការប្ដឹងផ្ដល់ទៅតុលាការ ត្រូវទុកឱ្យស្ថាប័នតុលាការដោះស្រាយ។

លោកអភិបាលខេត្ត បានស្នើសុំឱ្យក្រុមការ ងារដោះស្រាយទំនាស់ទាំង ៨ក្រុមក្នុ ងពេលទទួលបានសេចក្តូសម្រេចនេះ ត្រូវចុះទៅដល់មូលដ្ឋានឃុំស្រុ កព្រមៗគ្នានិងទាំងអស់គ្នា ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកាតទៅ រហូតដល់បំណា ច់ខែវិច្ឆិកា។ ដោយឡែកនៅក្នុងមួ យសប្តាហ៍ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការដោះស្រាយទំនាស់ មកលេខាធីការដ្ឋានដោះ ស្រាយទំនាស់ថ្នាក់ខេត្តឲ្យបានទាន់ ពេលវេលា។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថាក្រុ មការងារដោះស្រាយទំនាស់ទាំង៨ ក្រុម និងយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់ទៅតាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗ ឲ្យទទួលបានជោគជ័យ ដើម្បីរួមគ្នាបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយើងរស់នៅដោយស ន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតា មគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន