វប្បធម៌ ជំនឿ
ប្រុសស្រីឆ្នាំ «ម្សាញ់» មានលាភជាមួយរឿងប៉ុន្មាននេះ
តាំងពីបុរាណកាលមកចិន និងខ្មែរ រាប់ទុក «ម្សាញ់» ជាឆ្នាំនៃពស់វែក ពង្សមនុស្សប្រុស ធាតុភ្លើង។ ដូច្នេះមនុស្សដែលកើតក្នុងឆ្នាំនេះ មានពណ៌បង្កើនលាភសំណាង ដីឥដ្ឋ ឬពណ៌ដី ពណ៌លឿងល្មៀត ពណ៌សូកូឡាស្តើង បៃតង និងខៀវ។

បើម្សាញ់ជាស្ត្រីនឹងមានមន្តស្នេហ៍ ប្រុសនឹងមានកិត្តិយសធំ។ ពួកគេជាផ្កាយភ្លឺបំផុតនៅកន្លែងធ្វើការឬជាពេជ្រមិនទាន់ច្នៃ កាន់តែមានជោគជតារាសីធំឡើងនៅពេលចូលវ័យ៣០ឆ្នាំ។ ពួកគេនិយាយកុហកបន្តិចតែមានចិត្តមេត្តាច្រើន ឆាប់ចេះឆាប់ចាំឆាប់សម្របបានល្អ។ កាលនៅវ័យក្មេងច្រើនលំបាកនិងរសាត់កាយឆ្ងាយពីគ្រួសារ ឬកំព្រីកំព្រាតែពេលវ័យ៤០ប្លាយ សឹងមានគ្រួសារធំសុខដុមរមនាដោយបាតដៃខ្លួនឯងផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយមនុស្សដែលមានរាសីចក្រពស់ ជាញឹកញាប់គិតថាពួកគេខុសពីអ្នកដទៃ មានលក្ខណៈពិសេស ហើយពួកគេចូលចិត្តរាប់អានមិត្តភក្តិថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ពួកគេរឹងចចេសណាស់នៅពេលមានបញ្ហា លើកលែងតែគេព្រមចុះចាញ់ដោយខ្លួនឯង ចំណែកឱ្យស្តាប់យោបល់អ្នកដទៃហើយដកថយ គឺមិនងាយទេ។

ទំនាយតាមក្បួនតម្រាចិន មនុស្សឆ្នាំ «ម្សាញ់» ជាតិជាសត្វពស់ រមែងតែងទម្លាប់ជ្រើសយកព្រៃឬស្សី មកធ្វើជាជម្រកដ៏សុខសាន្តមួយ។ ដូច្នេះបើមានដើមឬស្សីក្នុងរបងផ្ទះ ឬក្លោងទ្វារ ឬអាចតាំងជាសង្ហារឹមធ្វើពីធាតុឬស្សី វានឹងនាំហុងស៊ុយ ធ្វើឱ្យគេហដ្ឋានពោរពេញដោយ ភាពសុខដុម និងមានភាពរីកចម្រើន កើតជាកូន ពូនជាចៅ សម្បូរសប្បាយពេញគ្រួសារ។
ប្រសិន «ម្សាញ់» រៀបការមុនវ័យឆ្នាំ៣០ ភាគច្រើនគេនឹងមានស្វាមី ឬភរិយាក្រោយទៀត។ គូជីវិតល្អរបស់គេគឺ ឆ្នាំឆ្លូវ និងរកា ឬម្សាញ់ដូចគ្នាក៏សមល្មម តែហាមផ្តាច់ឆ្នាំ ខ្លា និងជ្រូក។ ប្រសិនមានមេកោយឆ្នាំរោង ជីវិតគេនឹងឡើងឋានៈឆាប់។
សត្វពស់មានលេខលើកហុងស៊ុយ ឬហៅថាលេខនាំលាភសំណាងគឺ ១, ២, ៣ និង ៨៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដៃគូជីវិត និងសហការីល្អ ដែលសក្ដិសមជាមួយឆ្នាំ «រោង»
ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?
-
សេដ្ឋកិច្ច២១ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


