ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកកំរៀង កំពុងគិតថា ត្រូវបញ្ជូនអ្នកលេងឆ្នោតថៃ៧នាក់ ទៅតាមនីតិវិធី ឬត្រឹមធ្វើកិច្ចសន្យា
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយធ្វើការសាកសួរជនប្រព្រឹត្តបើកល្បែងស៊ីសង(ឆ្នោតថៃ)នូវមិនទាន់ប្រាកដថា តើត្រូវធ្វើការណែនាំធ្វើកិច្ចសន្យា ឬបន្តនីតិវិធីយ៉ាងណានៅឡើយទេ។
ក្រោមការទទួលខុសត្រូវរបស់លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ខណៈដែលលោកបានដឹកនាំកម្លាំងផ្នែកជំនាញឆ្មក់បង្ក្រាបដល់ទីតាំងអ្នកកត់កន្ទុយលេខ(ឆ្នោតថែ)ចំនួន០៧ទីតាំងនៅក្នុងភូមិសាស្ត្រឃុំចំនួន០២ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ។ លោកអធិការរូបនេះ បានឲ្យដឹងថា ក្នុងចំណោមទីតាំងទាំង០៧នេះ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន០៧នាក់ភេទស្រី និងភ្ជាប់ដោយវត្ថុតាង(កាតុងលេខឆ្នោតសៀវភៅ និងសម្ភារៈមួយចំនួនទៀតផង)។
អ្នកទាំង៧នាក់នោះរួមមាន៖ ១. ឈ្មោះ ប៉ ហ៊ួង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង, ២.ឈ្មោះ ឃឹម ភីន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង, ៣. ឈ្មោះ ស៊ូ ចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង, ៤. ឈ្មោះ សន់ ឃុនណារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង, ៥. ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង, ៦. ឈ្មោះ ស៊ូត ព្រេស៊ីល ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង, ៧. ឈ្មោះ សំ សៀកម៉ី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។






នេះបើតាមស្នងការខេត្តបានឲ្យដឹងថា”នៅពេលនេះសមត្ថកិច្ចនគរបាលស្រុក កំពុងធ្វើការសាកសួរស្រាវជ្រាវលើអ្នកកត់កន្ទុយលេខទាំង០៧នាក់នេះ នៅឡើយនៅមុនពេលសម្រេចថា ត្រូវធ្វើកិច្ចសន្យាអប់រំណែនាំពួកគាត់ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត ឬត្រូវរៀបចំបញ្ជូនពួកគាត់មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់”៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


