ព័ត៌មានជាតិ
នេះហើយរូបរាងផ្ទះក្មេងប្រុសទៅសាលាចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក
ពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសដែលឈរអត់ស្បែកជើង ពាក់ម៉ាស់ មានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេសក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រមុខរដ្ឋាភិបាលសម្តេចតេជោផងដែរ។
ដោយឡែកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ក៏បានរៀបរាប់បន្ថែមពីគ្រួសារក្មេងប្រុសម្នាក់នេះ។ បើតាមលោកអភិបាលស្រុក ក្មេងប្រុសតូចម្នាក់នេះមានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គ្រួសារកុមាររូបនេះស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនធ្វើនោះទេ។
លោកអភិបាលស្រុកបានបន្តថា ដោយសារជីវភាពខ្វះខាតពេក ឪពុកម្តាយកុមាររូបនេះសូម្បីតែទូរសព្ទក៏មិនមានប្រើផង។






បើតាមលោកឃឹម ហ្វីណង់ កុមាររូបនេះតែងតែទៅតាមឪពុកម្តាយទៅធ្វើស្រែនៅឯស្រុកស្វាយលើ កាលសាលានៅបិទអំឡុងកូវីដ ដែលមិនទាន់អាចចូលរៀនបាន។ តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបឪពុកម្តាយរបស់គេយកមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល ដើម្បីឱ្យកូនបានចូលរៀននឹងគេ។
ដោយសារឪពុកម្តាយរបស់សីហាមិនមានទូរសព្ទប្រើប្រាស់ លោកអភិបាលស្រុកបានបញ្ជាក់ថា ប្រសិនមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរសព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


