Connect with us

ចរាចរណ៍

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្ត Range Rover បុកគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យរងការខូចខាត

បានផុស

នៅ

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តស៊េរីទំនេីបម៉ាក RANGE ROVER ក្នុងល្បឿនលឿនជ្រុលបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាតបែកធុងទឹកទៅមុខលែងរួច កាលពីវេាម៉ោង ១១ យប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក RANGE ROVER ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿន លឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្តាលឱ្យរងការ ខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុម្ចាស់រថយន្តចុះពីរថយន្តរួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូល ដ្ឋានទាក់ទងទៅជំនាញ់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីមកស្ទូចទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម