ព័ត៌មានជាតិ
ក្រសួងសុខាភិបាលសម្រេចជ្រើសពហុកីឡាដ្ឋានជាតិអូឡាំពិកជាកន្លែងយកសំណាកCovid -19 ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាលបានសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជាកន្លែងសម្រាប់យកសំណាក សម្រាប់ប្រជាពលរដ្ឋដែលសង្ស័យថាមានជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។

ដើម្បីអោយដំណើរការនៃការរៀបចំទីតាំងថ្មីខាងលើនេះ ដំណើរការទៅបានរលូន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី០៣ធ្នូនេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះពិនិត្យទីតាំងខាងលើជាមួយនឹងការណែនាំអោយរៀបចំ សណ្ដាប់ធ្នាប់ ការរៀបចំណតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យយកសំណាកជាលើកទី២ និងការរៀបចំរោងបំពាក់ដោយម៉ាស៊ីនត្រជាក់និងបង្គន់អនាម័យផងដែរ។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យ មន្ត្រីនិងកម្លាំងពាក់ព័ន្ធ ក្នុងនាមជាអាជ្ញាធរដែនដីនឹងប្រើកម្លាំងប្រើប្រាស់កម្លាំងប្រមាណ៥០នាក់ដើម្បីជួយទៅលើ ការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។

លោកស្រីយក់ សម្បត្តិបានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសយកទីតាំងពហុថាពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយសារទីតាំងខាងលើមានលក្ខណៈធំទូលាយ យើងនឹងបង្រួមកន្លែងពិនិត្យយកសំណាកដែលមានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញមកប្រមូលផ្ដុំគ្នា តែមួយកន្លែង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។ ដោយឡែក ការពិនិត្យយកសំណាកនៅក្រសួងមហាផ្ទៃនិងស្ថាប័នជាតិមួយចំនួនទៀត គឺយើងនៅរក្សាដដែល ដោយរក្សាដើម្បីពិនិត្យ
យកសំណាកជាលើកទី២ សម្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះនិងធ្វើជាកន្លែងត្រួតពិនិត្យយកសំណាក ចំពោះប្រជាពលរដ្ឋដែលសង្ស័យថា មានជម្ងឺកូវីដ-១៩ ចំនួនប្រមាណ៥០០០ទៅ៦០០០នាក់ នាថ្ងៃទី ០៨ខែធ្នូខាងមុខនេះ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើការពិនិត្យសំណាក ទៅលើជនសង្ស័យថា បានពាក់ព័ន្ធនឹងកូវីដ-១៩នេះ ចំនួន៨០០០នាក់ ក្នុងនោះយើងបានរកឃើញប្រជាពលរដ្ឋដែលមាន វិជ្ជមានកូវីដ-១៩ចំនួន១៩នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះមិនទាន់បញ្ចប់ទេ ដោយក្រុមការងាររបស់ក្រសួងនិងពិនិត្យយកសំណាក់នៅថ្ងៃ០៨ធ្នូជាលើកទី២និងជាលើកទី៣ និង១២ធ្នូខាងមុខ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


