ព័ត៌មានជាតិ
ដំបូងបន្លំលួចទូរសព្ទ សួរចុះសួរឡើងលេចធ្លាយសំណុំរឿងជាច្រើនករណីទៀត
សៀមរាប៖ ដោយមានសេចក្តីរាយការណ៍ពីសំណាក់ពលរដ្ឋ កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីស្ត្រីម្នាក់ កាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០ បានឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ដែលធ្លាប់ចូលកន្លែងខ្លួនធ្វើការ នៅចំណុចហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដែលបានបន្លំលួចយកទូរសព្ទ័ខ្លួន។ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះដល់កន្លែងដែលស្រ្តីរូបនោះបានរាយការណ៍ នឹងបាននាំបុរសសង្ស័យខាងលើមកធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល ធ្វើការសាកសួរ និងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តសៀមរាប ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។
សមត្ថកិច្ចបន្ថែមថា វត្ថុតាងដកហូតបាន ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន អស់ នៅលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខលេខ ៥១៦៥៣។ ជាម៉ូតូដែលជនសង្ស័យ បានធ្វើសកម្មភាពលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។
នៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ នេះកម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរួច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


