ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះបិទទីតាំងរោងម៉ាស៊ីន និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់នៅក្បែរតំបន់ការពារធម្មជាតិ
អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះបិទទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ។

ការចុះបិទទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់បន្ទាប់ពី លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាន ដឹកនាំកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១០វិច្ឆិកា។


នៅក្នុងកិច្ចប្រជុំនោះ សហប្រធានអង្គប្រជុំ បានសម្រេចឱ្យបង្កើតគណៈកម្មការមួយ ដែលមានសមាសភាពចូលរួមមានមកពី មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរក្រុង ស្រុកទាំង៣ ដឹកនាំដោយនាយកទីចាត់ការអន្តរវិស័យ ដើម្បីចុះពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ដែលកំពុងអនុវត្តដោយខុសច្បាប់ និងត្រូវបិទបញ្ចប់ទីតាំងនោះតែម្តង ដើម្បីគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


