Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជំ​រុញ​ឱ្យ​អូស្ត្រាលី​ជួយ​កសាង​សមត្ថភាព និង​ផ្តល់ជំនួយ​ខាង​ផ្នែក​បច្ចេកទេស ក្នុង​ការផលិត​វ៉ាក់សាំង​

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជំរុញ​ឱ្យ​ប្រទេស​អូស្ត្រាលី ជួយ​កសាង​សមត្ថភាព និង​ផ្តល់ជំនួយ​ខាង​ផ្នែក​បច្ចេកទេស និង​ជំនាញការ នៅក្នុង​វិស័យ​ស្រាវជ្រាវ អភិវឌ្ឍ​វ៉ាក់សាំង និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​នានា ដល់​កងទ័ព​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ត្រៀមខ្លួន​ប្រឈមមុខ នឹង​ជំងឺឆ្លង​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជំរុញ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ នៃ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​អូស្ត្រាលី ដោយមាន​ការចូលរួម​ពី​លោក Peter Dutton សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី កាលពី​ម្សិលមិញ (​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១) តាម​ប្រព័ន្ធ​វីដេអូ​។​

​តាម​លទ្ធផល​ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​រំ​ឮ​កថា អូស្ត្រាលី គឺជា​ប្រទេស​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន ចាប់តាំងពី​ឆ្នាំ​១៩៧៤ មក ហើយ​ទទួលស្គាល់ថា ទំនាក់ទំនង​នេះ​បាន​វិ​វត្ត​មក​គ្របដណ្តប់​កិច្ចសហប្រតិបត្តិការ ទៅលើ​សសរស្តម្ភ​ទាំងបី​របស់​សហគមន៍​អាស៊ាន​។ កម្ពុជា​បាន​វាយតម្លៃ​យ៉ាងខ្ពស់ ទៅលើ​សារៈសំខាន់​ខាង​ផ្នែក​យុទ្ធសាស្ត្រ​នៃ​អូស្ត្រាលី​ចំពោះ​អាស៊ាន និង​គាំទ្រ​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន​-​អូស្ត្រាលី ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រកបដោយ​អត្ថន័យ មាន​សារៈសំខាន់ និង​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​បន្ថែម​ពីនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបង្ហាញ​ការ​ជឿជាក់ថា ប្រទេស​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​តួនាទី​ជា​ស្នូល​របស់​អាស៊ាន និង​និម្មាបនកម្ម​សន្តិសុខ​អាស៊ាន ហើយ​សង្ឃឹមថា អូស្ត្រាលី​នឹង​បន្ត​គាំទ្រ​ភាពជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន របស់​កម្ពុជា នៅ​ឆ្នាំ​ក្រោយនេះ ពីព្រោះ​ការគាំទ្រ​នេះ នឹង​ជួយ​ក្នុង​ការកសាង​ភាព​ធន់​របស់​តំបន់ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដ៏​ស្មុគស្មាញ និង​ជួយ​ដល់​ដំណើរការ​ស្តារឡើងវិញរ​បស់​យើងទាំងអស់គ្នា បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​ផុតរលត់​ទៅ​៕

ដោយ ៖ កោះ​កែវ​

A staff member works during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (Photo by WANG ZHAO / AFP)
An engineer works in the general laboratory during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (Photo by WANG ZHAO / AFP)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ នាទីutes មុន

កម្ពុជា និង វៀតណាម អាច​នឹង​ឡើង​វគ្គ​បន្ត​ទាំង​ពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ

សន្តិសុខសង្គម២៥ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

សន្តិសុខសង្គម៣៥ នាទីutes មុន

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

Sokha Hotels

ព័ត៌មានពេញនិយម