ព័ត៌មានជាតិ
ក្រុមអ្នកបើកបររថយន្តធុនធំប្រតិកម្មទៅនិងកម្លាំងសណ្តាប់ ធ្នាប់ខណ្ឌពោធិ៍សែនជ័យដែលឃាត់ ឡានពួកគាត់មិនដឹងមូលហេតុ
ភ្នំពេញ ៖ ក្រុមអ្នកបើកបររថយន្តធុនធំប្រមាណ២០គ្រឿង បានប្រតិកម្មទៅនឹងកម្លាំងសណ្តាប់ធ្នាប់ របស់សាលាខណ្ឌពោធិ៍សែនជ័យដែលឃាត់ឡានពួកគាត់មិនមានមូលហេតុពិតប្រាកដ ។

ក្រោយផ្ទុះហេតុការណ៍ឃាត់រថយន្តធុនធំរបស់កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យ បែបនេះ នាវេលាម៉ោង១១និង០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានផ្តល់ព័ត៍មានតាមទូរស័ព្ទថា កម្លាំងដែលឃាត់ក្រុមរថយន្តធុនធំទាំងអស់ នេះ គឺជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌរបស់គាត់ពិតប្រាកដមែន ។ លោកបានបន្ថែមថា ចំពោះការដាក់ ហាមឃាត់មិនអោយក្រុមរថយន្តធុនធំគ្រប់ប្រភេទមិនអោយបើកបរឆ្លងកាត់ផ្លូវនេះ គឺផ្លូវនេះកន្លង ទៅតែងតែខូចខាតដោយសារក្រុមរថយន្តទាំងអស់នេះជាអ្នកបំផ្លាញ ។ ខណះបច្ចុប្បន្ននេះ អាជ្ញាធរ កំពុងមមាញឹកក្នុងការជួសជុលកែលម្អរ ទើបមានការហាមឃាត់តឹងរឹងបែបនេះ ។
ទោះបីយ៉ាងណាក្តី អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអនុញ្ញាតិអោយក្រុមរថយន្តធុនធំទាំងអស់នោះ ត្រឡប់ទៅវិញអស់ហើយ ដោយតម្រូវអោយបើកបរទៅតាមផ្លូវផ្សេង៕
អត្ថបទដោយ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


