សន្តិសុខសង្គម
ចោរឆក់និស្សិតឆ្នាំទី៤ម្នាក់ បានសម្រេចនៅមុខវត្តស្ទឹងមានជ័យ
នារីជានិស្សិតម្នាក់និងជាអ្នកដឹកអីវ៉ាន់តាមអនឡាញត្រូវបានជនសង្ស័យមួយក្រុមឆក់ការបូបស្ពាយបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ សំណាង អាយុ២៤ឆ្នាំ មុខរបបអ្នករត់ឯកសារដឹកតាមអនឡាញ និងជានិស្សិតឆ្នាំ៤ ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ក្នុងការបូបនារីរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះរួមមាន ប៉ាសស្ព័រឆ្លងដែនចំនួន៥សន្លឹក ទូរស័ព្ទដៃ១២bro mak ចំនួន១គ្រឿង លុយ៣០ដុល្លារ អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតចាក់វ៉ាក់សាំង១សន្លឹក ។
បើតាមសម្ដីនារីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបនាងជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ឈាមជ្រូក គ្មានស្លាកលេខតែម្នាក់ឯង ធ្វើដំណើរពីម្តុំផ្សារដើមគរ បំណងទៅផ្ទះម្ដុំលូប្រាំ ដោយជិះតាមបណ្តោយផ្លូវព្រះមុនរីរ៉េត ទិសដៅពីកើតទៅលិច ខណៈមកដល់វត្តស្ទឹងមានជ័យជិតដល់ផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកតាមក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នាងបានសម្រេច រួចជិះគេចខ្លួនដោយសុវត្តិភាព បើទោះបីរូបគាត់ខំស្រែកថាចោរៗដើម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ ។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ និងយកសម្ភារៈមកវិញទាំងក្ដីអស់សង្ឃឹម ។
គួរបញ្ជាក់ថា ចំពោះទីតាំងម្តុំវត្តស្ទឹងមានជ័យតែងតែមានជនសង្ស័យធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋអ្នកធ្វើដំណើរជាញឹកញាប់ ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពេលធ្វើដំណើរឆ្លងកាត់តំបន់នោះម្តងៗ។
ពលរដ្ឋស្នើដល់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មេត្តាដាក់កម្លាំងល្បាតក្នុងមូលដ្ឋានងាយរងគ្រោះជាពិសេសតំបន់វត្តស្ទឹងមានជ័យតែម្តង ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្តិភាព ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ