ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាទី៣វះកាត់ដាក់ថ្មបេះដូងក្មេងស្រីវ័យ១៥ឆ្នាំជោគជ័យ
ក្មេងស្រីអាយុ១៥ឆ្នាំមួយរូប មានបញ្ហាវិបត្តិសង្វាក់បេះដូង បន្ទាប់ពីការវះកាត់ជំងឺខូចប្រឹសបេះដូងថតខាងស្តាំពីកំណើត គាត់ត្រូវបានធ្វើការវះកាត់ដាក់ថ្មបេះដូង ដោយក្រុមគ្រូពេទ្យឯកទេសកម្ពុជានៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ដោយជោគជ័យ។

អ្នកកាន់ទំព័រហ្វេសប៊ុករបស់លោក Dr. Beat Richner បានសរសេរថា នេះគឺជាករណីទី ៤៦៦៩ នៃកុមារ ដែលបានទទួលការវះកាត់បេះដូង ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ថ្ងៃទី ២១ ខែវិច្ឆិកា ម្សិលមិញ ក៏ជាខួប១០ឆ្នាំនៃការបង្កើតផ្នែកវះកាត់បេះដូងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ពោល ២១ ខែវិច្ឆិកា ឆ្នាំ២០១១-២១ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រភពដដែលបន្តថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស បានបង្កើតឡើងតាំងពីឆ្នាំ១៩៩២។
មន្ទីរពេទ្យគន្ធបុប្ផាមាន០៥ទីតាំង បានផ្ដល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ដោយឥតគិតថ្លៃ និងបានចំណាយថវិកាប្រមាណពី ៤៥លាន ទៅ ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ថវិកាចំណាយទាំងនេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ រួមមាន មូលនិធិគន្ធបុប្ផាស្វីស ឬមូលនិធិគន្ធបុប្ផា Dr. Beat Richner និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


