ព័ត៌មានជាតិ
ខេត្តក្រចេះ មានរោងចក្រផលិតស្ករអំពៅ ប្រើប្រាស់កម្លាំងពលកម្មរាប់ពាន់នាក់
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឲ្យក្រុមហ៊ុនផលិតស្ករអំពៅបង្កើនទុនវិនិយោគបន្ថែមទៀត ដើម្បីចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ។ លោក វ៉ា ថន បានថ្លែងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅនិងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២១វិច្ឆិកា។

លោក វ៉ា ថន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅនាំមុខគេនៅកម្ពុជាសម្រេចទទួលបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និង កែច្នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោកអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និងជួយកំណើនសេដ្ឋកិច្ចគ្រួសារ ខណៈដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺឆ្លងកូវីដ-១៩។ ៊
លោកអភិបាលខេត្តចាត់ទុកវិស័យឯកជនគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។

ទន្ទឹមនេះ លោកអភិបាលខេត្តបានស្នើឲ្យក្រុមហ៊ុន គួរបង្កើនទុនវិនិយោគធ្វើយ៉ាងណា ប្រើប្រាស់ដីឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋយើងមានការងារ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកនាយកក្រុមហ៊ុនកាមាដេនូវេឈ័រ បានមានប្រសាសន៍ថា ជាជំហានដំបូងក្រុមហ៊ុនបានដាំដុះអំពៅចំនួន៣០០០ហិកតាហើយជាបន្តបន្ទាប់ទៀតនឹងពង្រីកការដាំដុះអនុវត្តតាមផែនការចំនួន១០០០០ហិកតា ដោយប្រើប្រាស់កម្មករចំនួន២០០០នាក់។

នៅរដូវប្រមូលផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកកម្លាំងពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត។
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


