ព័ត៌មានជាតិ
លម្អិតឈ្មោះ អាសយដ្ឋានអ្នកឆ្លងកូវីដ ១០ នាក់ រកឃើញថ្មី នៅព្រឹកនេះ
ក្រសួងសុខាភិបាលបានសម្រេចបញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ ១០ នាក់ដែលរកឃើញនៅព្រឹកនេះ ដោយមានបង្ហាញទាំងឈ្មោះ អាស័យដ្ឋាន ទីកន្លែងធ្វើការ ដើម្បីប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ឬអ្នកមានការប៉ះពាល់ត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។
អ្នកដំណើរចូលប្រទេសកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មាន ០៤ នាក់៖
១/ បុរសជានជាតិខ្មែរឈ្មោះ អ៊ីវ សុគន្ធ អាយុ ៧៥ ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តសំណាកលើកទីពីរនៅថ្ងៃ ១៣ នៃការធ្វើចត្តាឡីស័ក មានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត។
២/ បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ ៥៩ ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តសំណាកលើកទីពីរនៅថ្ងៃ ១៣ នៃការធ្វើចត្តាឡីស័ក មានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត។
៣/ បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ ៤២ ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តសំណាកលើកទីពីរនៅថ្ងៃ ១៣ នៃការធ្វើចត្តាឡីស័ក មានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត។
៤/ បុរសជានជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃ ០៤ ធ្នូ ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តសំណាកមានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ។
អ្នកឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មាន ០៦ នាក់៖
១/ ស្រ្តីជនជាតិខ្មែរឈ្មោះ MUY SOPHEAVY អាយុ ២២ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះជួល ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
២/ ស្រ្តីជនជាតិខ្មែរឈ្មោះ YEAK CHANTHA អាយុ ២៨ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះលេខ ២៣៦ ផ្លូវលេង ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
៣/ បុរសជនជាតិខ្មែរឈ្មោះ CHEAK CHANRATH អាយុ ២០ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
៤/ ស្រ្តីជនជាតិខ្មែរឈ្មោះ PHO DOLLA អាយុ ២៤ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
៥/ បុរសជនជាតិខ្មែរឈ្មោះ KHAN VEHA អាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្តុប NOKIA ១ ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
៦/ ស្រ្តីជនជាតិខ្មែរឈ្មោះ KOUCH DAVIN អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាននៅផ្ទះអឺ៥៣ ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ ១៩ ឈ្មោះឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ឆ្នាំ២០២០។
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល