Connect with us

ព័ត៌មានជាតិ

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

បានផុស

នៅ

​ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ លោកស្រី ប៉ូ​លីន តា​មេ​ស៊ី​ស (Pauline Tamesis) អ្នក​សម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចង់​ឲ្យ​មានការ​ច្បាប់​មួយ ដើម្បី​ទទួលស្គាល់​អា​ពា​ហ៍​ពិ​ពា​ហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​ករណី​នេះ ត្រូវបាន​លោក កែវ រ៉េមី បញ្ជាក់​ថា មាន​ពាក់ព័ន្ធ​ដល់​វប្បធម៌ និង​ប្រពៃណី ទំនៀមទម្លាប់​របស់​ក​ម្ពុ​ជា ដែល​ត្រូវការ​ពេលវេលា​សិក្សា​។

លោក កត្តា អ៊​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ប្រកបដោយ​ផ្លែផ្កា ហើយ​ទាក់ទង​ទៅនឹង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បើ​តាម​របាយការណ៍រ​បស់​អង្គការ​មួយ​ទទួលបន្ទុក​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​អះអាងថា រហូតមកដល់​ពេលនេះ​មាន​អ្នក​រៀបការ​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រមាណ​៨០០​គូ​។

បើ​តាម​លោក កត្តា អ៊​ន នៅ​កម្ពុ​ជាមាន​សិទ្ធិ​ស្មើភាព​គ្នា ហើយ​មិនមាន​ច្បាប់​ណាមួយ​រារាំង​ដល់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​រៀប​អាពាហ៍ពិពាហ៍​នោះ​ឡើយ គឺ​គាត់​អាច​រៀប​អាពាហ៍ពិពាហ៍​ដូច​បងប្អូន​បុរស​នារី​ធម្មតា​ដែរ​។ គ្រាន់តែ​ថា នៅ​កម្ពុជា​មិន​មាន​ច្បាប់​ណាមួយ​ទទួលស្គាល់​ឲ្យ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នានេះ​ទេ​។

ចំពោះ​បញ្ហា​នេះ​លោកស្រី Pauline Tamesis បានស្នើ​សុំ​ឲ្យ​រៀបចំ​ក្រុមការងារ​ចម្រុះ​មួយ ដែលមាន​ការចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ និង​ទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​លោក កែវ រ៉េមី ទទួលយក ដើម្បី​ពិនិត្យ និង​ពិចារណា ពីព្រោះ​បញ្ហា​នេះ មាន​ទាក់ទង​ទៅ​នឹង​សង្គម វប្បធម៌ ប្រពៃណី ក៏ដូចជា​បញ្ហា​ជាច្រើន​ទៀត​របស់​កម្ពុជា​។

លោក​ថា ការ​បញ្ជ្រាប​ឲ្យ​មានការ​ទទួលស្គាល់​ពី​បុគ្គល ពី​គ្រួសារ ក៏ដូចជា​សង្គម មិនមែន​ជា​ការ​ស្រួល​ទេ ដូច្នេះ​ការ​បង្កើត​ក្រុមការងារ​ចម្រុះ​ដើម្បី​ពិនិត្យមើល​លើ​បញ្ហា​នេះ ត្រូវការ​ពិចារណា ត្រូវការ​ពេលវេលា ដើម្បី​ពិចារណា​សិន ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​ផ្សេងៗ ក៏ដូចជា​បទពិសោធន៍​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ថា​តើ​ប្រទេស​ណាខ្លះ​ដែលមាន​ច្បាប់​នេះ​។

គួរ​រំលឹក​ថា ​បើ​ទោះបី​ជា​កម្ពុជា​មិន​ច្បាប់​នេះ​ក្តី កន្លងមក​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ធ្លាប់​បាន​ប្រាប់​ក្រុម​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា​កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការរើសអើង​ពី​អ្នក​ដទៃ ដោយសារ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​គ្រប់​បែប​យ៉ាង​លើ​បញ្ហា​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ស្តង់ពិព័រណ៍ម្ហូបអាហារត្រូពិចអន្តរជាតិហៃណានលើកទី៣ នឹងបញ្ចុះតម្លៃ ៥០% ដល់ពាណិជ្ជករកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ទោះបី​រងទណ្ឌកម្ម​ក្នុងសង្គ្រាម រុស្ស៊ី​នាំចេញ​ផលិតផល​​កសិកម្ម​​ទៅកាន់​​១០៨​ប្រទេស​​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

បាក់អណ្តូងរ៉ែ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាសង្កត់មនុស្ស ២០នាក់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

សន្តិសុខសង្គម៣០ នាទីutes មុន

ស្ត្រីម្នាក់ ជិះម៉ូតូពីខេត្តព្រៃវែងមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម