KPT+
មូលហេតុ រថភ្លើង ពេញនិយម និងក្លាយជាមធ្យោបាយមិនអាចខ្វះបាននៅ ជប៉ុន
ប្រទេស ជប៉ុន ជាប្រទេសមហាសេដ្ឋកិច្ចមួយរបស់ពិភពលោក ខណៈការចរាចរណ៍របស់អ្នកដំណើរក៏មមាញឹកខ្លាំង ជាពិសេសនៅទីក្រុងតូក្យូ និងទីក្រុងធំៗមួយចំនួនទៀត។ ជាមួយនឹងចំនួនប្រជាជាជនជិត ១២៦លាននាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ទីក្រុងតូក្យូក្ដី ក៏ដូចជាទីក្រុងនានាក្ដី កម្រមានការកកស្ទះចរាចរណ៍ជាបំផុត។

ការធ្វើដំណើរប្រចាំថ្ងៃនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករនៃប្រទេសមួយនេះ មិនមានភាពលំបាក ឬមានភាពស្មុគស្មាញអ្វីនោះទេ។ នេះក៏ដោយសារប្រទេសជប៉ុនបានកំណត់មធ្យោបាយធ្វើដំណើរតាមរថភ្លើង ដែលអាចជួយសម្រួល និងអាចគ្រប់គ្រងការធ្វើដំណើរសម្រាប់ប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់បានយ៉ាងមានសណ្ដាប់ធ្នាប់។

រាជរដ្ឋាភិបាលជប៉ុនបានកំណត់យកការប្រើប្រាស់រថភ្លើងធ្វើជាមធ្យោបាយធ្វើដំណើរសាធារណៈមួយសម្រាប់ប្រទេសរបស់ខ្លួន។ រថភ្លើងមានសារសំខាន់បំផុតក្នុងការជួយសម្រួលការធ្វើដំណើរប្រៀបដូចជាសរសៃឈាមដែលភ្ជាប់ការធ្វើចរាចរណ៍ទាំងមូលនៅក្នុងប្រទេសជប៉ុន។

មធ្យោបាយធ្វើដំណើរសាធារណៈមួយនេះត្រូវបានប្រើប្រាស់ជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃជាពិសេសនៅក្នុងទីក្រុងធំៗដូចជាតូក្យូ អូសាកា និងក្យូតុជាដើម។ រថភ្លើងបានផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ឆ្ពោះទៅកាន់ទីកន្លែងដែលពួកគេចង់ទៅប្រកបដោយសុវត្ថិភាព។

មិនតែប៉ុណ្ណោះ ការជិះរថភ្លើងមិនចំណាយពេលវេលាវែង និងចំណាយថវិកាតិច បើប្រៀបធៀបជាមួយឡានផ្ទាល់ខ្លួន ឬតាក់ស៊ីជាដើម។ រថភ្លើងមានភាពប្រាកដប្រជា និងមានភាពទៀងទាត់ខ្លាំងណាស់ទៅលើការកំណត់ម៉ោងចាកចេញ និងម៉ោងទៅដល់គោលដៅ។ ដូច្នេះហើយបានជាក្នុងសង្គមជប៉ុន កម្រជួបបញ្ហាកកស្ទះផ្លូវ ឬធ្វើដំណើរយឺតយ៉ាវជាទីបំផុត។

ដោយសារមូលហេតុផលមួយនេះ វាក៏បានធ្វើឲ្យប្រជាជនជប៉ុនកើតមាននូវទម្លាប់នៃការគោរពពេលវេលាយ៉ាងតឹងរ៉ឹង រហូតល្បីល្បាញទូទាំងពិភពលោក៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១២ ចំណុចដែលនាំឱ្យប្រទេសជប៉ុនរីកចម្រើន និងក្លាយជាគម្រូរបស់ពិភពលោក
ចុចអាន៖ អានសុភាសិតទាំងប៉ុន្មាននេះហើយនឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


