សន្តិសុខសង្គម
អាជ្ញាធរបន្ទាយមានជ័យចាប់ផ្តើមចុះពិនិត្យតំបន់ព្រៃលិចទឹក
ក្រុមគណៈកម្មការចម្រុះ ដែលបង្កើតឡើងដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម ចុះពិនិត្យតាមតំបន់ព្រៃលិចទឹក ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់មធ្យោបាយទូកកាណូតស្មាច ប្រមាណជាង ២០ គ្រឿង ចែកជាបីក្រុមធ្វើដំណើរតាមផ្លូវទឹក ក្រោមការដឹកនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយចុះពិនិត្យតាមតំបន់ព្រៃលិចទឹកពិនិត្យបង្គោលព្រំដីព្រៃលិចទឹកតំបន់បី ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ តាមបទបញ្ជា និងចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រតិបត្តិការនេះដែរក៏មានការចូលរួមពីសំណាក់កងកម្លាំងទាំង៣ប្រភេទ រួមមាន កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កម្លាំងសឹករងបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងមន្ត្រីមន្ទីរសុរិយោដី ដឹកនាំដោយលោកអាង ណារិទ្ធ ប្រធានមន្ទីរសុរិយោដីខេត្តព្រមទាំងមន្ត្រីរាជការស៊ីវិលជាច្រើននាក់ទៀតចូលរួមផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមការងារចុះដកបង្គោល លេខ៧នៃបង្គោលកំណត់ព្រំដីតំបន់បីថា ក្រុមការងារដែលដឹកនាំដោយលោកនិងមានការចូលរួមពីក្រុមការងារថ្នាក់គឺដើម្បីចុះពិនិត្យមើលភូមិសាស្រ្តដីព្រៃលិចទឹកតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះក្រុមការងារនៃមន្ទីរជំនាញបានចុះកំណត់ព្រំប្រទល់តំបន់បី។
លោក អ៊ុំ រាត្រីបន្តទៀតថាដីព្រៃលិចទឹកក្នុងតំបន់បីដែលកំណត់ដោយរដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យមានប្រមាណជាង១២០០០ហិចតា។ការពិនិត្យនេះផងដែលគឺដើម្បីឈានដល់អ្នកពាក់ព័ន្ទកាន់កាប់ខុសច្បាប់ឈានដល់ការបង្រ្កាប។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យតាមបណ្តារដ្ឋបាលខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ អាវុធហត្ថលើផ្ទៃប្រទេស និងឯលោក ជា សុផារ៉ា បានចុះអនុវត្តបង្ក្រាប និងដកហូតយកមកវិញ នូវដីព្រៃលិចទឹក ដែលត្រូវបានជនខិលខូច ទន្ទ្រានកាន់កាប់ដោយខុសច្បាប់៕
អត្ថបទៈ ពៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ