Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft នឹងបញ្ចេញទិន្នន័យបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ក្រោយរឿងអាស្រូវរបស់ Bill Gates

បានផុស

នៅ

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារបានអនុម័តសំណើសុំឲ្យក្រុមប្រឹក្សាភិបាលផ្សាយរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃគោលនយោបាយបៀតបៀនផ្លូវភេទនៅ កន្លែងធ្វើការរបស់ខ្លួននៅ ក្នុងការបោះឆ្នោតដ៏កម្រមួយនៃការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមនេះ ។

ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិត Software និង Hardware មួយនេះបានផ្តល់អនុសាសន៍ឲ្យម្ចាស់ភាគហ៊ុនបោះឆ្នោតទម្លាក់ ឬប្រឆាំងសំណើនេះ ប៉ុន្តែវាបែរជាទទួលបានសំឡេងគាំទ្រទៅ វិញរហូត ៧៧.៩៧ ភាគរយនៃការបោះឆ្នោតទាំងអស់ ។

ការសម្រេចចិត្តនេះកើតឡើងមួយឆ្នាំកន្លះ បន្ទាប់ពីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានលាឈប់ពីតំណែងរបស់គាត់នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្រោយមានរបាយការណ៍ថា លោក Gates បានព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុនក្នុងឆ្នាំ ២០០០ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើក្រុមប្រឹក្សាភិបាល ។

ដូចក្រុមហ៊ុនធំៗផ្សេងទៀតដែរ ក្រុមហ៊ុន Microsoft ក៏បានស្វែងរកការកែសម្រួលកម្លាំងការងាររបស់ខ្លួនផងដែរ បន្ទាប់ពីការកើនឡើងនៃចលនា MeToo ខណៈបុគ្គលិកមួយចំនួនបាននិយាយអំពីបទពិសោធន៍នៃការយាយីនៅក្នុងក្រុមហ៊ុន ។

​បើ​តាម​សេចក្តី​ថ្លែងការណ៍ពីអ្នកតំណាង​របស់​ក្រុមហ៊ុនបានឲ្យដឹងថា “ខណៈពេលដែលក្រុមហ៊ុន Microsoft បានធ្វើការស៊ើបអង្កេតផ្ទៃក្នុងជាមុនអំពីការយាយីផ្លូវភេទ និងការចោទប្រកាន់ពីការរើសអើងយេនឌ័រ វាបានបរាជ័យក្នុងការរាយការណ៍ប្រកបដោយតម្លាភាពលើការស៊ើបអង្កេតឯករាជ្យណាមួយដល់និយោជិត និងអ្នកវិនិយោគ ។ ដើម្បីជៀសវាងហានិភ័យផ្នែកច្បាប់ និងកេរ្តិ៍ឈ្មោះ និងរក្សាតម្លៃ ម្ចាស់ភាគហ៊ុន Microsoft ត្រូវតែបង្កើតវប្បធម៌នៃគណនេយ្យភាព និងតម្លាភាព ការពារបុគ្គលិកពីការយាយី និងការរើសអើងជាដើម” ។

សំណើរនេះបានស្នើសុំព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេតលើនាយកប្រតិបត្តិ រួមទាំងលោក Bill Gates ក៏ដូចជាចំនួនករណីដែលក្រុមហ៊ុនបានពិនិត្យ និងរបៀបដែលពួកគេបានប្រព្រឹត្ត ។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនបានរៀបចំផែនការរួចហើយ ដើម្បីចាប់ផ្តើមចេញរបាយការណ៍ជារៀងរាល់ឆ្នាំ ស្តីពីការអនុវត្តច្បាប់នៃការយាយី និងការរើសអើង ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដែលខ្លួនបាននិយាយថា នឹងគ្របដណ្តប់យ៉ាងទូលំទូលាយនូវខ្លឹមសារនៃសំណើរបស់ម្ចាស់ភាគហ៊ុន ។ នោះរួមបញ្ចូលទាំងព័ត៌មានលម្អិតអំពីចំនួនករណីបៀតបៀន ភាគរយនៃពួកគេដែលក្រុមហ៊ុនអាចបញ្ជាក់បាន និងវិធីដែលក្រុមហ៊ុនឆ្លើយតបទៅ នឹងករណីទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សេដ្ឋកិច្ច១៧ នាទីutes មុន

កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ៥ ខែ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ភាពយន្តគំនូរជីវចល ១២ កំដរកុមារភាពកុមារកម្ពុជាជាង ២ទសវត្សរ៍មុន និងយកបានប្រជាប្រិយភាពខ្លាំង

សេដ្ឋកិច្ច៥៦ នាទីutes មុន

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកលេងកាន់តែច្រើន ក្នុងរដូវកាលបៃតង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រនៅខេត្តតាកែវ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម