ព័ត៌មានអន្ដរជាតិ
ប្រកាសដាក់ AI ភ្លាម ភាគហ៊ុន Apple កើនឡើងស្រឹបៗ ទាញទម្លាក់ Microsoft ឲ្យនៅលេខរៀងទី២
ជាថ្មីម្ដងទៀត ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើពិភពលោក បន្ទាប់ពីបានទាញទម្លាក់ Microsoft ឲ្យមកឈរនៅលេខរៀងទី២ ក្រោយពីគ្រងតំណែងនេះបានរយៈពេល៥ខែជាប់ៗគ្នា។ តម្លៃភាគហ៊ុន Apple កើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុនផលិតទូរសព្ទអាយហ្វូនមួយនេះ ប្រកាសពីគម្រោងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាលពីដើមសប្ដាហ៍។

ចំណែកភាគហ៊ុន Apple បានកើនឡើង ៤% ដែលក្នុង១ភាគហ៊ុនមានតម្លៃ ២១៥,០៤ដុល្លារ។ តម្លៃលើទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុន Apple មានចំនួនសរុប ៣,២៩ទ្រីលានដុល្លារ ខណៈដែលក្រុមហ៊ុន Microsoft មានត្រឹម ៣,២៤ទ្រីលានដុល្លារ។
កាលពីថ្ងៃចន្ទទី១០ ខែមិថុនា ក្រុមហ៊ុន Apple បានប្រកាសពីមុខងារ AI និងការពង្រឹងប្រព័ន្ធកម្មវិធីនៅលើស្មាតហ្វូនរបស់ខ្លួន ហើយអ្វីដែលលេចធ្លោជាងគេគឺ ការបំពាក់បច្ចេកវិទ្យា AI របស់ ChapGPT នៅលើកម្មវិធី Siri។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ មានឈ្មោះថា “Apple Intelligence”។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ចំណែកភាគហ៊ុន Apple បានកើនឡើងប្រមាណ ១២% រីឯក្រុមហ៊ុន Microsoft កើនឡើងបានប្រហែល ១៦% និងក្រុមហ៊ុន Alphabet របស់ Google កើនជិត ២៨% ឯណោះ។ ដោយឡែក ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលធ្លាប់បានវ៉ាដាច់ Apple កាលពីសប្ដាហ៍មុន មានកំណើនចំណែកភាគហ៊ុនដល់ ១៥៤%។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla របស់លោក Elon Musk វិញ បែរជាមានការធ្លាក់ចុះចំណែកភាគហ៊ុនរហូតដល់ ៣០%៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


