Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវីផ្ទាល់របស់លោក Trump តេស្តវិជ្ជមាន កូវីដ១៩

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បាននិយាយថា មេធាវីផ្ទាល់របស់លោកឈ្មោះ Rudy Giuliani បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

លោកប្រធានាធិបតីបានសរសេរក្នុងសារ Twitter ថា “ឆាប់ជាសះស្បើយ Rudy យើងនឹងបន្តទៅមុខទៀត!”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Giuliani ដែលដឹកនាំការប្រកួតប្រជែងផ្នែកច្បាប់របស់យុទ្ធនាការលោក Trump ចំពោះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០គឺជាមនុស្សចុងក្រោយបង្អស់នៅក្នុងរង្វង់ផ្ទៃក្នុងរបស់លោកប្រធានាធិបតីដែលបានឆ្លងជំងឺនេះ។

យោងតាម New York Times និង ABC News បានឲ្យដឹងថា លោក Giuliani អាយុ៧៦ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Georgetown University ក្នុងទីក្រុងវ៉ាស៊ីនតោន។

ទោះបីជាយ៉ាងណាក៏ដោយ អតីតអភិបាលក្រុងញូវយ៉ករូបនេះមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការធ្វើរោគវិនិច្ឆ័យទេ។

គេមិនច្បាស់ទេថាតើគាត់មានរោគសញ្ញាអ្វីឬពេលណាដែលគាត់ឆ្លងវីរុសនេះ។

មនុស្សជិត១៤.៦លាននាក់បានឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកនិងមនុស្ស២៨១,២៣៤នាក់បានស្លាប់ដែលនេះជាតួលេខខ្ពស់បំផុតនៅលើពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ

ចុចអាន៖ រឿងឆ្នោតទុកមួយឡែកសិន! Trump ជូនពរ Biden ឲ្យឆាប់ជាពីរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម