ព័ត៌មានជាតិ
ជំរុញឲ្យអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិ ! សម្តេចតេជោ សែន នឹងអញ្ជើញទៅអាមរិកនៅខែកុម្ភៈខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញទៅប្រជុំនៅវាស៊ីនតោននៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដូច្នេះបើអាមេរិកត្រូវអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិ ក៏អនុម័តឲ្យហើយទៅ ពីព្រោះសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់កម្ពុជាគ្មានទ្រព្យសម្បត្តិឲ្យអាមេរិកបង្កកទេ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់បែបនេះ ខណៈអញ្ជើញចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាលើកទី២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ ។ សម្តេចបញ្ជាក់យ៉ាងនេះថា “ខ្ញុំនឹងទៅអាមេរិកទៅធ្វើសហប្រធានជាមួយចូបាយដិន នៅខែ២ គាត់សុំប្រជុំខែមួយ ប៉ុន្តែខែមួយពួកអាស៊ានរវល់ហើយ រាប់ទាំងប្រធានអាស៊ាន ខ្ញុំទៅអឺរ៉ុប ខែពីរខ្ញុំទៅអាមេរិក។ ទៅអាមេរិកប្រជុំអាស៊ាន ក្នុងពេលដែលខ្មែរធ្វើប្រធានអាស៊ាន ប្រសិនបើប្រជុំកើតឡើងមែន ខ្ញុំត្រូវធ្វើសហប្រធានជាមួយប្រធានាធិបតីអាមេរិក ចាំមើលអ្នកទាំងអស់គ្នាគិតយ៉ាងម៉េច គិតយ៉ាងម៉េច។ អង់គ្លេសថា គោឈា ! ស្អីឡើង ហ៊ុន សែន អីចេះ ស្អីឡើង ហ៊ុន សែន អីចុះ”។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ដូច្នេះបើប្រធានអាស៊ានមិនទៅ ការប្រជុំនិងក៏មិនបានកើតឡើងដែរ។ សម្តេចថា ឆ្នាំមុនប្រុងប្រជុំម្តងហើយ (ជាមួយដូណាត្រាំ) ប៉ុន្តែផ្ទុះកូវីដឡើង ហើយមកដល់ឥឡូវនេះ បើចូបៃដិនចង់ប្រជុំអាស៊ាន នៅលើទឹកដីអាមេរិក សម្តេចបានត្រៀមរួចហើយ តាំងពីជើងហោះហើរ ដើម្បីឲ្យយន្តហោះចុះនៅវាស៊ីនតោន។
សូមបញ្ជាក់ថា តំណាងរាស្ត្រសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនិយម កាលពីយប់ថ្ងៃសុក្របានប្រកាសពីការរៀបចំច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មតាមរយៈការបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រីកម្ពុជា ដែលកំពុងដាក់តម្កល់លុយច្រើននៅបរទេស។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំផ្ដាំផ្ញើទៅ បើច្បាប់អនុម័ត ឲ្យអនុម័តទៅ ហើយរឿងហ្នឹងមានតែមួយទេ អ្នកឯងបិទទ្វារខ្ញុំ បិទទ្វារមានន័យថា អ្នកឯងក៏ចូលមិនបាន ខ្ញុំក៏ចេញមិនរួចតែប៉ុណ្ណឹង។ ស្អីបន្តិចគំរាមៗ គំរាមម៉ាជីវិតទៅហើយ គេគំរាមតាំងពីព្រះកូណា បិតាម្ល៉េះ មិនមែនទើបតែគំរាម ថ្ងៃហ្នឹងឯណា។ ចឹងខ្ញុំ មិនខ្វល់គំរាមអីលទ្ធិប្រជាធិបតេយ្យស្អី ខ្ញុំមិនចាំលេខ មិនចាំអីទេ ពីព្រោះខ្ញុំអត់ខ្វល់”។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា ច្បាប់នោះន័យរបស់វា គឺអនុញ្ញាតឲ្យបង្កកទ្រព្យសម្បត្តិមេដឹកនាំកម្ពុជា នៅក្នុងប្រទេសអាមេរិក ប៉ុន្តែបើចង់ដកទ្រព្យសម្បត្តិរបស់សម្តេច សម្តេចអត់មានទ្រព្យសម្បត្តិនៅអាមេរិកទេ៕
ដោយ ៖ កោះកែវ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត