ព័ត៌មានអន្ដរជាតិ
ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ
រដ្ឋាភិបាលឡាវបានប្រកាសផែនការរបស់ខ្លួននឹងដំឡើងអាករលើតម្លៃបន្ថែម (VAT) ពីអត្រា ៧ ភាគរយដល់ ១០ ភាគរយវិញក្នុងទិសដៅបង្កើនចំណូលថវិការដ្ឋ និងជំរុញដល់សេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍសង្គម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ។

បើតាមការបង្ហើបប្រភពពីមន្ត្រីរដ្ឋាភិបាលឡាវបានឲ្យដឹងថា “សម្រាប់បទបញ្ញត្តិថ្មីនេះកំពុងរង់ចាំចំណារលិខិតឆ្លើយតបពីសភាជាតិឡាវក្នុងការអនុវត្តតាមនីតិវិធីនេះ ខណៈនាយកដ្ឋានពន្ធដារក៏ត្រៀមនឹងសុំឯកសារពាក់ព័ន្ធពីក្រសួងយុត្តិធម៌ផងដែរ ហើយប្រសិនបើបទបញ្ញត្តិនេះអនុម័តរួចរាល់ នឹងចូលជាធរមានក្នុងរយៈពេល ១៥ ថ្ងៃ” ។
ស្ថិតក្រោមការកែតម្រូវ អត្រាអាការលើតម្លៃបន្ថែម (VAT) ១០ ភាគរយនេះ នឹងអនុវត្តទៅលើប្រតិបត្តិការសេដ្ឋកិច្ច រួមមានការនាំចូលទំនិញ សេវាទូទៅ ការនាំរ៉ែចូល ការផ្គត់ផ្គង់ផ្សេងៗ ក៏ដូចជាការប្រើប្រាស់ថាមពលអគ្គិសនីជាដើម ។

សម្រាប់ការកែតម្រូវអត្រាអាករលើតម្លៃបន្ថែមនេះ គឺនឹងស្តារត្រឡប់ទៅកម្រិតដើមពីមុនវិញ ដោយហេតុថាការបន្ថយអត្រានេះ បានធ្វើឡើងកាលពីឆ្នាំ ២០២២ ជាផ្នែកមួយក្នុងយុទ្ធសាស្រ្តរដ្ឋាភិបាលឡាវក្នុងការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ផែនការដំឡើងអាករបន្ថែមនេះ ក៏មានក្តីបារម្ភពីប្រជាពលរដ្ឋឡាវផងដែរ ពោលការបង្កើនអាករលើតម្លៃបន្ថែម នឹងជំរុញឲ្យថ្លៃទំនិញ និងសេវាកើនឡើង ។
គួរបញ្ជាក់ថា អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធលើការចំណាយរបស់អ្នកប្រើប្រាស់ចុងក្រោយ (Final Cosumers) ហើយការបង់ VAT គឺដោយសារតែយើងបានទិញទំនិញ ឬប្រើប្រាស់សេវាកម្ម ដែលផ្គត់ផ្គង់ដោយបុគ្គលជាប់អាករ (Taxable Person) ខណៈជាទូទៅ ទំនិញ និងសេវាជាប់អាករមានច្រើនប្រភេទលើទំនិញតាមផ្សារទំនើប ផលិតផលម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋានធំៗ គ្រឿងបរិក្ខារផ្សេងៗជាដើម ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


