ព័ត៌មានជាតិ
អប់រំមិនឲ្យប្រើដំរីដឹកភ្ញៀវទេសចររុកព្រៃនៅខេត្តមណ្ឌលគីរី
ទេសចរណ៍ជិះដំរីកម្សាន្តតាមព្រៃក្នុងខេត្តមណ្ឌលគិរី មានការថយចុះជាផ្នែកមួយរួមចំណែកដល់ការការពារនិងអភិរក្សសត្វព្រៃនៅ កម្ពុជា។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យកម្ពុជាថ្មីដឹងថា ទេសចរណ៍ជិះដំរីមានការពេញនិយមកន្លងទៅ ជាពិសេសភ្ញៀវបរទេសដែលនិយមជួលជិះទៅ រុករកព្រៃជ្រៅ ៗ។
ខេត្តមណ្ឌលគីរីជាតំបន់ព្រៃភ្នំខ្ពង់រាប ហើយដំរីមានការចិញ្ចឹមតាមភូមិរបស់បងប្អូនជនជាតិភាគតិចមួយចំនួន។ យ៉ាងណា ក្រោយមានការចុះអប់រំពីអង្គការមួយដែលអភិរក្សសត្វដំរី កុំឲ្យប្រើប្រាស់សត្វដំរីបម្រើដឹកជញ្ជូនភ្ញៀវទេសចរទៀត ប្រជាជនក៏យល់ដឹងច្រើនហើយបានចូលរួមអភិរក្ស។

បច្ចុប្បន្នការប្រើប្រាស់សត្វដំរីដឹកភ្ញៀវទេសចរលំហែក្នុងព្រៃមានការធ្លាក់ចុះ ហើយបើមានក៏នៅ មានតិចតួចដែរ។
លោកងិន សុវិមានបញ្ជាក់ថា ជាគោលការណ៍មន្ទីរមិនធ្វើការហាមឃាត់ទេ គ្រាន់តែចុះណែនាំកុំឲ្យប្រើប្រាស់សត្វដំរីទៀត ដើម្បីការពារអភិរក្សសត្វកម្រនេះ។
“សត្វដំរីវាចាស់ៗណាស់ទៅ ហើយ ហើយមន្រ្តីបានចុះណែនាំបងប្អូនអ្នកភូមិឲ្យបានយល់ ទើបបច្ចុប្បន្ននេះក៏មិនសូវមានការប្រើដំរីដឹកជញ្ជូនភ្ញៀវទេសចរដូចមុនទៀតដែរ”។
បើតាមលោក សុវិមាន បងប្អូននៅ តែអាចរកចំណូលពីការជួលដំរីដឹកភ្ញៀវដើរកម្សាន្តតាមភូមិ តែចៀសវាងដឹករុករកតាមព្រៃជ្រៅ ៗ នាំឲ្យប៉ះពាល់សុខភាពសត្វដំរី។
ភ្ញៀវទេសចរបរទេសនិយមកម្សាន្តលើខ្នងដំរី ដែលមានភូមិពូតាំង និងភូមិពូលូង ក្នុងឃុំពូលូង ក្រុងសែនមនោរម្យ ដោយជួលជិះកម្សាន្តគយគន់ទេសភាព តាមព្រៃព្រឹក្សាឡើងចុះជ្រលងភ្នំ និង ទឹកធ្លាក់នៅ ខេត្តភាគឦសាននេះ។
នៅ ក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណ ពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំ យកមកចិញ្ចឹមក្នុងស្រុក ដែលចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


