ជីវិតកម្សាន្ដ
កញ្ញា ងិន ម៉ារ៉ាឌី ពោលពាក្យប៉ុន្មានឃា្ល ក្រោយមិនទទួលបានជោគជ័យនៅ Miss Universe 2021
បវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានពោលពាក្យប៉ុន្មានឃ្លា ក្រោយមិនទទួលបានភាពជោគជ័យជូនប្រទេសកម្ពុជា នៅក្នុងការប្រកួត Miss Universe 2021 វគ្គផ្ដាច់ព្រ័ត្រនៅព្រឹកនេះ។
នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះថា នាងខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងខ្ញុំហើយដើម្បីបងប្អូនទាំងអស់គ្នា ដើម្បីកម្ពុជា។ សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែនៅពីក្រោយ គាំទ្រ ស្រលាញ់ និងផ្ដល់កម្លាំងចិត្តដល់រូបនាងខ្ញុំកន្លងមក។


តាមរយៈការផុសមួយនេះ យើងបានឃើញថា មានប្រជាជនខ្មែរជាច្រើន រួមជាមួយអ្នកគាំទ្រវិស័យបវរកញ្ញា និងជាពិសេសហ្វេនៗរបស់ ម៉ារ៉ាឌី ផ្ទាល់បានកោតសរសើរ និងលើកទឹកចិត្តដល់កញ្ញាថា (អ្នកធ្វើបានល្អហើយ ខ្ញុំមោទកភាពចំពោះអ្នក) នេះបានបង្ហាញឲ្យឃើញ ពីទឹកចិត្តដល់ប្រពៃរបស់ប្រជាជនខ្មែរ ចំពោះកញ្ញា បើទោះបីជាមិនទទួលបានជ័យជម្នះ ប៉ុន្តែនៅតែគាំទ្រ និងស្រលាញ់ ចំពោះការខិតខំប្រែងរបស់ ម៉ារ៉ាឌី នៅលើឆាកអន្តរជាតិ ដោយលើកបង្ហាញវប្បធម៌ខ្មែរ ដើម្បីឲ្យបរទេសបានស្គាល់។


គួររំលឹកផងដែរថា កាលពីរការប្រកួតបឋមរបស់ Miss Universe Cambodia កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យប្រជាជនខ្មែរជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ និងសមត្ថភាព បើទោះជាមានភាពរអាក់រអួលបន្តិចមែន ប៉ុន្តែមិនជាថ្វី ម៉ារ៉ាឌី បានគ្រប់គ្រងស្ថានការបានល្អឡើងវិញ និងផ្ដល់ស្នាមញញឹមដល់អ្នកគាំទ្រ៕




អត្ថបទ៖ ផានិត
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម



