នយោបាយ
អ្នកវិភាគ ៖ ការគាំទ្របក្សហ៊្វុនស៊ិនប៉ិច នឹងមិនប្រែប្រួលខ្លាំងឡើយ ទោះបីជាមានប្រធានបក្សថ្មី
អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា ការគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតនាពេលខាងមុខ នឹងមិនមានការប្រែប្រួលខ្លាំងនោះឡើយ បើទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិច មានប្រធានគណបក្សថ្មី ក៏ដោយ។ តែទោះជាយ៉ាងណា អ្នកវិភាគដដែលនេះ បានផ្ដល់អនុសាសន៍ ៥ចំណុច ដល់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីអាចទទួលបានការគាំទ្រឡើងវិញ។
លោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យ សភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែធ្នូនេះថា កន្លងមកគណបក្សហ៊្វុនស៊ិនប៉ិច បានជួបបញ្ហាបែកបាក់ និងការបង្រួបបង្រួមគ្នា ជាច្រើនលើកជាច្រើនសារ ហើយបន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលព្រះទិវង្គតទៅ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រាច្បង នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខ។

លោកថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ ២០២៣ខាងមុខ គឺការគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មិនមានការប្រែប្រួលខ្លាំងនោះឡើយ។ លោកបណ្ឌិត គិន ភា បានលើកឡើងថា ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ស្ទើរតែបាត់បង់ទាំងស្រុង នូវការគាំទ្រពីប្រជាពលរដ្ឋ។
ការបាត់បង់ការគាំទ្រនេះ កើតឡើងដោយសារតែពុំមានគោលនយោបាយច្បាស់លាស់ ក្រៅតែពីឃោសនាអំពីកេរ្តិ៍ដំណែលរបស់អង្គសម្ដេចឪ និងម្យ៉ាងទៀតវិន័យផ្ទៃក្នុងនៃគណបក្សនេះ ហាក់មានភាពធូររលុង ដែលនាំឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួន បង្កបញ្ហាធ្វើឲ្យបែកបាក់ផ្ទៃក្នុង។ នេះបើតាមការកត់សម្គាល់របស់លោកបណ្ឌិត គិន ភា ដែលបានបន្ថែមថា «ទី២ បទពិសោធន៍ ដែលគណបក្សហ៊្វុនស៊ិនប៉ិច មាននៅក្នុងការរួមចំណែកដឹកនាំហ្នឹង ក៏វាហាក់ដូចជាមិនបានមានសមិទ្ធផលជាដុំគំភួន ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅនៅក្នុងចិត្ត អញ្ចឹងនៅពេលប្រជាពលរដ្ឋ បាត់ភាពកក់ក្ដៅក្នុងចិត្តហើយ គឺពិបាកនឹងមានការសង្ឃឹមថា មានការប្រែប្រួល ឬការវិវត្តន៍ជាវិជ្ជមានអីសម្រាប់គណបក្ស»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបញ្ហានយោបាយលោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សដែលនៅមានសក្ដានុពល ប្រសិនបើអាចអនុវត្តនូវចំណុចមួយចំនួន ដូចខាងក្រោម៖
ទី១. បង្រួបបង្រួមមន្ត្រីនៅក្នុងគណបក្ស និងអ្នកគាំទ្រគណបក្ស កុំឲ្យនៅបែកខ្ញែកគ្នា
ទី២. ដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្ដសម្រាប់គណបក្សរបស់ខ្លួន
ទី៣. បណ្ដុះបណ្ដាលយុវជនបន្តវេន សម្រាប់គណបក្សនាថ្ងៃអនាគត
ទី៤. ពង្រឹងបទបញ្ជាផ្ទៃក្នុង វិន័យ និងលក្ខន្តិកៈរបស់គណបក្ស ឲ្យបានរឹងមាំជាងមុន
ទី៥. សិក្សាលើតម្រូវការ របស់ប្រជាពលរដ្ឋ និងរៀបចំនូវគោលនយោបាយមួយ ដែលជាតម្រូវការ របស់ពួកគាត់។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខ បន្ទាប់ពីសម្ដេចក្រុមព្រះ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។
បើតាមអ្នកនាំពាក្យរូបនេះ ការយាងចូលព្រះទិវង្គត របស់សម្ដេចក្រុមព្រះ នឹងមិនធ្វើឲ្យប៉ះពាល់ដំណើរការ របស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតនាពេលខាងមុខទេ ក៏ព្រោះតែថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់ បានគោរព និងដង្ហែតាមព្រះតម្រិរបស់សម្ដេចក្រុមព្រះ ជាពិសេសបន្តគាំទ្រការដឹកនាំគណបក្ស ពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


