សន្តិសុខសង្គម
ទើបចេញពីពន្ធនាគារលួចម៉ូតូអ្នកជិតខាង សមត្ថកិច្ចស្រាវជ្រាវចាប់បក្ខពួកម្នាក់ទៀត
ជនសង្ស័យម្នាក់ដែលទើបតែចេញពីពន្ធនាគារមិនរៀងចាលក៏បន្តធ្វើសកម្មភាពលួចម៉ូតូអ្នកជួលបន្ទប់ជិតគ្នាបានសម្រេច រួចបន្តយកឱ្យដៃគូរកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់។

ជនសង្ស័យដែលធ្វើសកម្មភាពលួចមានឈ្មោះ លីចាន់ សុខថា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ជាអ្នកទទួលយកទៅលក់ឈ្មោះ ភួង សារ័ត្ន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ កយ ចាន់ថន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចយកទៅលក់នោះម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1I 3797 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង៣និង៤០នាទី រូបគាត់បានទុកម៉ូតូខាងមុខបន្ទប់ដោយភ្លេចដកសោចេញ ហើយចូលសម្រាកខាងក្នុងលុះមកដល់វេលាកើតហេតុស្រាប់តែលឺសម្រេចបញ្ឆេះម៉ូតូជិះចេញទៅ ភ្លាមនោះរូបគាត់បានស្ទុះបើកទ្វារតែត្រូវជនសង្ស័យយកមេសោចាក់ខ្ទាស់ខាងក្រៅជាប់បាត់ទៅហើយ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីសុំការអន្តរាគមន៍។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងក៏បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែលធ្វើការដល់បន្ទប់ជួលតែម្តង និងបន្តចាប់បក្ខពួកម្នាក់ទៀតជាបន្តបន្ទាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយយកទៅលក់បានលុយ៧០ម៉ឺនរៀល ចែកគ្នាស្មើ និងធ្លាប់ជាប់ពន្ធនាគាររយះពេល៨ខែ ពីបទប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


