KPT+
មើលទម្រង់ចិញ្ចើម ទាយនិស្ស័យចិត្តគំនិតច្បាស់ៗ
យោងតាមក្បួន សរីរវិទ្យាចិញ្ចើម បានឱ្យដឹងថា យើងអាចមើលដឹងពីនិស្ស័យចិត្តគំនិតរបស់នរណាម្នាក់បានភ្លាមៗ ក្រោយពេលជួបជាលើកដំបូង ដោយគ្រាន់តែមើលទម្រង់ចិញ្ចើមរបស់ពួកគេប៉ុណ្ណោះ។
ចិញ្ចើមត្រង់

ចំពោះអ្នកមានរោមចិញ្ចើមស្រដៀងបន្ទាត់ត្រង់ គេជាមនុស្សសម្រេចចិត្តច្បាស់លាស់ និងហ្មត់ចត់ខ្លាំង។ ជាមនុស្សដែលមានច្បាប់ទម្លាប់ មានវិន័យផ្ទាល់ខ្លួន និងពោរពេញដោយហេតុផលប្រាកដប្រជា។ គេក៏ជាមនុស្សម្នាក់ដែលចេះចំណាយពេលឱ្យមានតម្លៃ មិនខ្ជះខ្ជាយនឹងរឿងកំប៉ិកកំប៉ុកឡើយ។
ចិញ្ចើមមូល

មនុស្សមានទម្រង់ចិញ្ចើមកោង និងមានរោមវែងៗ ជាបុគ្គលស្លូតបូត មានចិត្តសប្បុរស ចូលចិត្តធ្វើបុណ្យ និងជួយអ្នកដទៃ។ ពេលពួកគេមានប្តីឬប្រពន្ធ គេចេះដឹងទុក្ខធុរៈគ្នា និងជួយជ្រោមជ្រែងគ្នាជានិច្ច។
រោមចិញ្ចើមជ្រុង ក្រាស់ៗ

ជាប្រភេទមនុស្សដែលមានគំនិតរឹងមាំ មិនខ្លាចសត្រូវ ហ៊ានឧបសគ្គចំពោះមុខ មានទំនុកចិត្តលើខ្លួនឯង មិនងាយបង្ហាញភាពទន់ខ្សោយដល់អ្នកដទៃដឹងងាយៗឡើយ។
ចិញ្ចើមទម្រង់អក្សរ S

មនុស្សដែលមានទម្រង់ចិញ្ចើមអក្សរ S ជាបុគ្គលដែលចូលចិត្តជួយយកអាសារអ្នកទៃ ជាពិសេសគេមិនដែលមើលនឹងភ្នែកទេ ពេលសាច់ញាតិជួបបញ្ហា។ នៅកន្លែងធ្វើការ គេមានទំនាក់ទំនងល្អណាស់ជាមួយមិត្តរួមការងារ។
ចិញ្ចើមកោង

ជាមនុស្សមានមហិច្ឆតា និងហ៊ានប្រឈមមុខនឹងឧបសគ្គ។ ក្រៅពីនោះគេឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ សក្តិសមជាអ្នកដឹកនាំបំផុត៕
តើប្រិយមិត្តមានទម្រង់ចិញ្ចើមប្រភេទណាដែរ?
អត្ថបទ៖ សន្យា
ចុចអាន៖ តាមពិតប្រវែងសក់ បង្ហាញពីចរិតលក្ខណៈទៀត?
ចុចអាន៖ រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?