Connect with us

ជីវិតកម្សាន្ដ

ខ្ញុង ៖ ​ក្បិត​អី​ថា​ពេលនេះ​ខ្ញុំ​បរាជ័យ​តែ​ខ្ញុំ​មិន​ត្រូវការ​មនុស្ស​ដូច​អ្នក​វៃ​ក្បាល​អង្អែល​ខ្នង​ទេ

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ដែល​ទើប​និង​ផ្ទុះ​រឿងអាស្រូវ​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ​សុខៗ​ ស្រាប់តែ​បញ្ចេញ​សារ​បង្ហាញ​ការ​មិនសប្បាយចិត្ត​ក្រោយ​រង​ការរិះគន់​ពី​បុគ្គល​មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្វីត្បិតតែ​យ៉ាង​ណា​ក្តី​តារា​កំប្លែង​អ្នកនាង ខ្ញុង មិន បាន​ទម្លាយ​ប្រាប់​ឲ្យ​ដឹង​ទេ​ថា​ នាង​អាក់អន់ចិត្ត​ចំពោះ​បុគ្គល​រូប​ណា​ទេ ​ខណៈ​មាន​អ្នកគាំទ្រ​មួយ​ចំ​នួន​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​តារា​ស្រី​រូបនេះ​កុំ​ឲ្យ​ខ្វល់​សម្តី​អ្នកដទៃ​ព្រោះ​ចិត្ត​មនុស្ស​មិន​ដូចគ្នា​ទេ​។

​អ្នកនាង ខ្ញុង​បាន​រៀបរាប់​ថា ​ក្បិត​អី​ថា​ពេលនេះ​ខ្ញុំ​បរា​ជ័យ​ខ្ញុំ​អត់ពិបាក​ជំពាក់​គេ តែ​ខ្ញុំ​ក៏​មិនត្រូវ​កា​រ​មនុស្ស​ដូច​អ្នក​មក​ស្គាល់​ខ្ញុំ​ទៀត​ដែរ កុំ​បាច់​វៃ​ក្បាល​អង្អែល​ខ្នង មនុស្ស​ដែល​ស្គាល់​តែ​ពេល​មានបាន​ដូច​អ្នក មិនអាច​រក​មិត្ត​ល្អ បងប្អូន​ល្អ អ្នកជិតខាង​ល្អ មិត្ត​រួមការ​ងារ​ល្អ​បានឡើយ​។

គួរ​រម្លឹក​ថា ​អ្នកនាង​ខ្ញុង​កាលពី​ថ្មីៗ​កន្លង​ទៅ​បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ផ្អើល​អស់អ្នក​គាំទ្រ​ពេញ​មួយ​ប្រទេស​បន្ទាប់ពី​នាង​ទម្លាយ​ចំនួន​ទឹកប្រាក់​ដែល​ជំពាក់ បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ​។

ទោះបី​យ៉ាង​ណា​សម្រាប់ ខ្ញុង និង​ស្វាមី​នាយ កៃ​ដរ នៅតែ​បន្ត​ការ​តស៊ូ​ជាមួយគ្នា​តាមរយៈ​ការ​ឡាយ​លក់ ផ្អក ប្រហុក ត្រីងៀត ដើម្បី​យក​លុយ​ដោះ​បំណុល​គេ​និង​ធ្វើ​ជាដើម​ទុក​សាង​ជីវិត​ជាថ្មី​ឡើងវិញ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម