ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ចេញមុខបដិសេធ រឿងលាក់យន្តហោះចម្បាំងអ៊ីរ៉ង់ កុំឱ្យអាមេរិកវាយប្រហារ
នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍របស់សារព័ត៌មានអាមេរិក CBS News ដែលផ្សាយថា មានយន្តហោះយោធារបស់អ៊ីរ៉ង់ មកសម្ងំលាក់ខ្លួន នៅក្នុងមូលដ្ឋានទ័ពអាកាសរបស់ប៉ាគីស្ថាន។

យោងតាម Anadolu ប៉ាគីស្ថាន បានហៅការចោទប្រកាន់នេះថា ជាព័ត៌មាន ដែលធ្វើឱ្យមានការភាន់ច្រឡំ និងមានបំណងបង្ខូចកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកសន្តិភាពនៅក្នុងតំបន់ ដែលកំពុងតែមានភាពតានតឹងខ្លាំង។
ក្រសួងការបរទេសប៉ាគីស្ថាន បានពន្យល់ថា វត្តមានយន្តហោះទាំងរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅលើទឹកដីប៉ាគីស្ថានកន្លងមក គឺសុទ្ធតែមានបំណងបម្រើឱ្យការងារការទូតតែប៉ុណ្ណោះ។ យន្តហោះទាំងនោះ បានដឹកជញ្ជូនមន្ត្រីការទូត ក្រុមសន្តិសុខ និងក្រុមការងាររដ្ឋបាល ដើម្បីមកចូលរួមក្នុងកិច្ចពិភាក្សាកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។ ប៉ាគីស្ថាន បានបញ្ជាក់ថា ខ្លួនគ្រាន់តែជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់ម្នាក់ ដែលផ្តល់កន្លែងឱ្យភាគីជម្លោះមកអង្គុយជជែកគ្នាដោយសន្តិវិធី ហើយការចតបណ្តោះអាសន្ននៃយន្តហោះមួយចំនួន គឺដើម្បីត្រៀមសម្រាប់កិច្ចចរចាជុំបន្ទាប់តែប៉ុណ្ណោះ។
ការចេញមុខមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន CBS News បានចុះផ្សាយថា ប៉ាគីស្ថាន បានលួចអនុញ្ញាតឱ្យយន្តហោះយោធាអ៊ីរ៉ង់មកចត ក្នុងព្រលានយន្តហោះរបស់ខ្លួន ដើម្បីគេចពីការវាយប្រហារតាមអាកាសរបស់អាមេរិក។ កាលពីចុងខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការសងសឹកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា រហូតដល់មានការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់របស់ពិភពលោកទៀតផង។ ទោះបីជាមានការឈប់បាញ់គ្នាបណ្តោះអាសន្ន ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន តាំងពីខែមេសា ក៏ដោយ ក៏ស្ថានការណ៍នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានផ្ញើការឆ្លើយតបទៅកាន់អាមេរិក ជុំវិញសំណើបញ្ចប់សង្រ្គាម ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទាត់ចោលភ្លាមៗ ដោយចាត់ទុកថា ជាសំណើ ដែលមិនអាចទទួលយកបាន។ ក្នុងស្ថានភាពដ៏ក្តៅគគុកនេះ ប៉ាគីស្ថាន នៅតែបន្តប្រកាន់ជំហរថា ខ្លួននឹងមិនលម្អៀងទៅខាងណាឡើយ ហើយនឹងបន្តដើរតួជាអ្នកនាំសារ ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់បន្តទៀត ដោយមិនមានការពាក់ព័ន្ធនឹងកិច្ចការយោធាណាមួយ ដូចការចោទប្រកាន់នោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


