ព័ត៌មានជាតិ
បញ្ហារវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើល មិនទាន់ទទួលបានដំណោះស្រាយ
តាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារបានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្តរកដំណោះស្រាយ សម្របសម្រួលការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បន្ទាប់ពីការសម្របសម្រួលរវាងសហជីព និងក្រុមហ៊ុនទទួលបរាជ័យ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

បុគ្គលិកក្រុមហ៊ុនណាហ្កាវើល ប្រមាណ ១ ពាន់នាក់ កាលពីពេលថ្មីៗនេះ បានធ្វើកូដកម្មតវ៉ាឡើងវិញឱ្យក្រុមហ៊ុន ទទួលយកពួកគេ ៣៦៤ នាក់ចូលធ្វើការ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកអស់រយៈពេល ជាង ៨ ខែ ក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២១ ខែធ្នូ នេះថា ក្រសួងការងារ បានធ្វើការសម្របសម្រួលបញ្ហានេះតាំងពីខែ ឧសភា រហូតមកដល់បច្ចុប្បន្ន ហើយនៅតែបន្តសម្របសម្រួលដរាបណាមានការស្នើសុំចរចារ រីឯលទ្ធផលចរចារគឺអាស្រ័យទៅលើភាគទាំងពីរដែលជាអ្នកស្នើសុំ ហើយជាអ្នកផ្ដល់ចំណែកអ្វី ដែលមានចែងក្នុងច្បាប់តម្រូវថា ភាគីនេះ ត្រូវធ្វើអ្វី ភាគីណាត្រូវធ្វើអ្វី គឺក្រសួងមានសិទ្ធិចាប់បង្ខំឱ្យភាគីនោះទទួលយកតែម្ដង ប៉ុន្តែអ្វីដែលស្នើសុំលើសពីច្បាប់វាអាស្រ័យលើភាគីលើកសំណើ និងភាគីដែលត្រូវដោះស្រាយនូវសំណើនោះ។

លោក ហេង សួរ បានប្រាប់ថា ឥឡូវនេះ ក្រសួងការងារកំពុងរង់ចាំមើលភាគីទាំងពីរ សម្របសម្រួល និងដោះស្រាយម្ដងទៀតនៅរដ្ឋបាលរាជធានីភ្នំពេញ ថាតើមានអ្វីដែលអាចកែសម្រួលនូវសំណើ និងអាចទទួលយកអ្វីបន្ថែមទៀត គឺយើងរង់ចាំមើលការឆ្លើយតបរបស់ភាគីទាំងពីរ នៅថ្ងៃនេះ ឬថ្ងៃស្អែក។
ទោះយ៉ាងណា ប្រភព័ត៌មានពីសាលាររាជធានីភ្នំពេញ ប្រាប់ថា មកដល់ថ្ងៃនេះ ក្រុមសហជីព នៅមិនទាន់ចូលតុចរចារជាមួយភាគីក្រុមហ៊ុន នៅសាលារាជធានីភ្នំពេញនៅឡើយទេ។

បើតាម លោក ហេង សួរ និតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជាគឺ មានការដោះស្រាយ នៅកម្រិតក្រុមហ៊ុន ដែលក្រសួងបានធ្វើហើយ និងការុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលក្រសួងបានរុញទៅហើយ នៅសល់តែនិតិវិធីតែមួយទៀតទេគឺភាគីទាំងពីរុញទៅតុលាការដោយខ្លួនឯង។
លោកប្រាប់ថា ការធ្វើកូដកម្មគឺជាសកម្មភាពដោយឡែករបស់ភាគីនីមួយៗ ហើយក្រសួងបន្តរង់ចាំសម្របសម្រួលបន្តទៅទៀតនូវរាល់សំណើទាំងឡាយណាដែលភាគីនីមួយៗ បានលើកឡើង។ លោក ហេង សួរ បញ្ជាក់ថា ក្រសួងមិនរុញរាក្នុងការចាប់បង្ខំឱ្យភាគីណាមួយអនុវត្តច្បាប់នោះទេ ប៉ុន្តែអ្វីដែលមិនមានចែងក្នុងច្បាប់ អ្វីដែលស្នើសុំលើសច្បាប់ នោះគឺត្រូវការសម្រេចចិត្តពីអ្នកដែលផ្តល់៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន