ព័ត៌មានអន្ដរជាតិ
ឆាប់ៗនេះ បារាំងអាចឆ្លងកូវីដប្រមាណ១០ម៉ឺននាក់ក្នុងមួយថ្ងៃ
លោក Olivier Veran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននៅថ្ងៃពុធ ទី២២ ខែធ្នូនេះនិយាយថា ប្រទេសបារាំងពេលឆាប់ៗខាងមុខអាចនឹងមានករណីឆ្លងកូវីដ-១៩ប្រមាណ១០ម៉ឺននាក់ក្នុងមួយៗថ្ងៃ ខណៈបច្ចុប្បន្ននេះមានអ្នកប្រមាណ៧ម៉ឺននាក់រួចទៅហើយក្នុងមួយៗថ្ងៃដែលធ្វើឲ្យប្រទេសមួយនេះកំពុងជួបរលកទី៥។
លោក Veran បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី Omicron នឹងរាតត្បាតខ្លាំងជាងវីរុសផ្សេងៗទៀតនៅក្នុងប្រទេសបារាំងនាខែមករា ឆ្នាំ២០២២ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបាននិយាយថា មិនមានវិធានការទប់ស្កាត់ថ្មីត្រូវបានដាក់នៅលើតុទេឥឡូវនេះ។ អាជ្ញាធរសង្ឃឹមថា ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងនឹងអនុញ្ញាតឲ្យពួកគេពិនិត្យរកវីរុស។
កាលពីថ្ងៃទី២១ ខែធ្នូនេះ បារាំងមាននអ្នកស្លាប់ដោយកូវីដចំនួន២១០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យតួលេខស្លាប់សរុបរបស់ប្រទេសនេះឡើងដល់៩៤៩១៣នាក់ ខណៈករណីឆ្លងថ្មី២៤ម៉ោងចុងក្រោយមាន៧២៨៣២នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


