សន្តិសុខសង្គម
ទាហានថៃចាប់ពលរដ្ឋខ្មែរ៧០នាក់ ក្នុងកន្លែង២ផ្សេងគ្នា ករណីលួចឆ្លងដែនខុសច្បាប់
បន្ទាយមានជ័យ ៖ ថ្ងៃនេះទាហានថៃបានចាប់ពលរដ្ឋខ្មែរ ប្រុស ស្រី និង ក្មេង ៧០នាក់ក្នុងកន្លែង២ផ្សេងគ្នាដែលកំពុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រកការងារធ្វើនៅយប់ចូល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ករណីទី១កម្លាំងការពារព្រំដែនរបស់ថៃបានប្រាប់កម្លាំងការពារព្រំដែនរបស់ខ្មែរថា នៅយប់ ថ្ងៃទី ២២នោះកម្លាំងរបស់លោកបានឃាត់មេខ្យល់ខ្មែរម្នាក់ឈ្មោះ កើម ឡើន អាយុ៣៨ឆ្នាំ និងបក្ខពួកសរុប៤២នាក់ រួមទាំងក្មេងៗ១៨នាក់ទៀត សរុប៦០នាក់ នៅបរិវេណភូមិខ្លង វ៉ា ឃុំ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។

កម្លាំងការពារព្រំដែនរបស់ថៃបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលដែលសមត្ថកិច្ចថៃសួរចម្លើយ ពលរដ្ឋខ្មែរទាំងអស់ខាងលើ បានប្រាប់សមត្ថកិច្ចថៃថា ពួកខ្លួនចង់លួចឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងពីប្រទេសខ្មែរចូលដល់ថៃ ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅ នៅស្រុកវ៉ាំង សំបូរ ខេត្តស្រះកែវ ចំនួន៤០នាក់ ព្រមទាំងក្មេង១៨នាក់ទៀត ដោយបានចំណាយលុយក្នុងម្នាក់ៗចំនួន១,០០០បាត។ ដោយឡែក២នាក់ទៀត ចង់ទៅធ្វើការសំណង់នៅខេត្តនគរាជ សីម៉ា ដោយចំណាយលុយក្នុងការធ្វើដំណើរចូលមកចំនួន៧,០០០បាត ក្នុងម្នាក់ក្រោយពីសួរចម្លើយចប់សព្វគ្រប់ សមត្ថកិច្ចថៃក៏បានអនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល និងឃុំខ្លួនបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។

ចំណែកករណីទី២កម្លាំងការពារព្រំដែនរបស់ថៃបានប្រាប់ឲ្យដឹងបន្តទៀតថា ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទាហានប្រាណកងរយទី១២០៣ នៅយប់ ថ្ងៃទី ២២ នោះ សហការ ចេញល្បាត និងឃ្លាំមើល ក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានប្រទះឃើញពលករខ្មែរចំនួន១០នាក់ ក្នុងនោះប្រុស៤ ស្រី៣ និងក្មេង៣នាក់ទៀត ពេលដែលកំពង់ដើរ នៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបចូលទៅត្រួតពិនិត្យជំហ៊ានដំបូង មិនមានឯកសារបញ្ជាក់អត្តសញ្ញាណ ក្រោយសមត្ថកិច្ចថៃត្រួតពិនិត្យបានឲ្យដឹងថា ពលករខ្មែរខាងលើ ព្យាយាមលួចឆ្លងដែនចូលមកប្រទេសថៃ ដើម្បីស៊ីឈ្នួលក្នុងប្រទេសថៃ ទើបសមត្ថកិច្ចនាំខ្លួនមកសួរចម្លើយបន្ថែម នៅទីបញ្ជារការកងរយទី១២០៣ និងបញ្ជូនបន្តទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


