ព័ត៌មានអន្ដរជាតិ
ការពារខ្លួន! អ្នកដំណើរតាមយន្តហោះមានហានិភ័យឆ្លង Omicron ២ ទៅ ៣ ដង
យោងទៅតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងឧស្សាហកម្មអាកាសចរណ៍បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួន Omicron អាចបង្កើនហានិភ័យឆ្លងទ្វេដង អំឡុងពេលហោះហើរ ហើយវាក៏រាលដាលខ្លាំងនៅព្រលានយន្តហោះផងដែរ ។
រហូតមកដល់ពេលនេះ វីរុសបំប្លែងខ្លួន Omicron ដែលអាចឆ្លងបានខ្ពស់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាង ១១៣ ហើយបានក្លាយទៅជាមូលហេតុធំបំផុតលើករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង ។
លោកវេជ្ជបណ្ឌិត David Powell ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៅសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបាននិយាយនៅថ្ងៃអង្គារនេះថា “ហានិភ័យឆ្លង Omicron នៅលើជើងហោះហើរតាមយន្តហោះនឹងមានច្រើនជាង ២ ទៅ ៣ ដង ហើយវាប្រហែលជាកើនឡើង ដូចជាហានិភ័យទាក់ទងនៃការទៅផ្សារទំនើប ឬជិះតាមឡានក្រុងជាដើម” ។
លោក Powell បានប្រាប់សារព័ត៌មាន Bloomberg ថា តម្រូវការសម្រាប់លំហូរខ្យល់នៅលើយន្តហោះ ដែលទំនងជាមានប្រព័ន្ធខ្យល់ចេញចូលបានល្អ ជាទូទៅគឺស្ងប់ជាងនៅព្រលានយន្តហោះ ។ នៅក្នុងព្រលានយន្តហោះមួយ លោកបាននិយាយថា “អត្រាខ្យល់ចេញចូលព្រលានយន្តហោះគឺប្រហែលមួយភាគដប់នៃអ្វីដែលពួកគេមានអំឡុងពេលហោះហើរ ។
ចំណែកលោក Sheldon H. Jacobson សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Illinois ដែលសិក្សាផ្នែកសុខភាពសាធារណៈ និងសុវត្ថិភាពអាកាសចរណ៍ ថ្មីៗនេះក៏បានព្រមានដែរថា ផ្នែក “គ្រោះថ្នាក់បំផុត” នៃការធ្វើដំណើរតាមផ្លូវអាកាសគឺជាពេលវេលាមុន និងក្រោយការហោះហើរ ។
លោក Jacobson បានប្រាប់ CNBC នៅថ្ងៃអង្គារនេះថា “ការរង់ចាំនៅក្នុងស្ថានីយមុនពេលឡើងយន្តហោះគឺជាពេលវេលា និងបរិយាកាសដែលងាយរងគ្រោះសម្រាប់ការរីករាលដាលនៃមេរោគ” ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Omicron មានការវិវត្ត និងបម្រែបម្រួលចំនួន ៣២ នៅក្នុងផ្នែកនៃមេរោគដែលឆ្លងទៅកោសិកាមនុស្ស ហើយបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង ដាណឺម៉ាក និងចក្រភពអង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


