សន្តិសុខសង្គម
ឪពុកចុង កាប់កូនស្រីដាច់.ក និងដៃម្ខាង រួចសម្លាប់ខ្លួនឯងតាមក្រោយ ករណីចាប់រំលោភ
ឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយជនល្មើសជាឪពុកចុងបានកាប់ដាច់ក កូនស្រីអាយុ ១៤ ឆ្នាំ និងបានកាប់ដៃស្ដាំដាច់ម្ខាងទៀត ក្នុងករណីចាប់រំលោភ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង ៦ និង ៣០ ទៅ ម៉ោង ៧ នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ នៅក្នុងភូមិធ្លកយស់ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីឃាតកម្មនេះ បានឡើងនៅលើផ្ទះជនរងគ្រោះឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ ១៤ ឆ្នាំ ដែលមានឪពុកចុងឈ្មោះ ច្រឹង ផល្លី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាជនល្មើស បានកាប់កូនចុងចំនួន ២ កាំបិតផ្គាក់ដាច់ ក និងដាច់ដៃស្តាំ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងតែម្តង។ ករណីនេះ ក្រោយពីសម្លាប់កូនចុងហើយ ជនល្មើសជាឪពុកចុងបានយកថ្នាំពុលមកផឹក ហើយយកខ្សែមកចង.ក សម្លាប់ខ្លួន។


សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយការ ប៉ុនប៉ងចាប់រំលោភកូនស្រី ( កូនចុង ) ព្រោះនៅលើរាងកាយកុមារីរងគ្រោះមានបន្សល់ទុកខោលីអូ និងអាវលើដងខ្លួនផងដែរ ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


