ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញសន្តិភាពជាមួយកូរ៉េខាងជើងដល់ទីបញ្ចប់
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃចន្ទ ទី៣ ខែមករានេះបានប្រើប្រាស់ពេលវេលាប៉ុន្មានខែចុងក្រោយនៅក្នុងការកាន់តំណែងដើម្បីជំរុញទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើង ទោះជាស្ងប់ស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាងជុំវិញការប៉ុនប៉ងដើម្បីបង្កើតសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
លោក Moon បាននិយាយក្នុងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មីមុនពេលអាណត្តិ៥ឆ្នាំរបស់លោកបញ្ចប់នាខែឧសភាខាងមុខនេះថា ៖«រដ្ឋាភិបាលនឹងបន្តឲ្យមានលក្ខណៈសាមញ្ញសម្រាប់ទំនាក់ទំនងអន្តរកូរ៉េ និងមាគ៌ាឆ្ពោះទៅសន្តិភាពរហូតដល់ទីបញ្ចប់។ ខ្ញុំសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនាក់ទំនងដែលនឹងបន្តដល់រដ្ឋបាលថ្មី»។

ក្នុងសុន្ទរកថាឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបាននិយាយអ្វីឡើយពីការអំពាវនាវរបស់លោក Moon ដើម្បីឲ្យមានការប្រកាសជាផ្លូវការក្នុងការបញ្ចប់សង្គ្រាមពីឆ្នាំ១៩៥០ដល់១៩៥៣ ឬកិច្ចចចារដើម្បីរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
លោក Moon បានរៀបចំកិច្ចប្រជុំជាច្រើនជាមួយលោក គីម ក្នុងនោះមានម្តងនៅទីក្រុងព្យុះយ៉ាង កំឡុងពេលកិច្ចចចារនៅឆ្នាំ២០១៨ និង២០១៩ មុនពេលកិច្ចចចារជាប់គាំងចំពេលមានការខ្វែងគំនិតគ្នាជុំវិញការទាមទារអន្តរជាតិដែលកូរ៉េខាងជើងត្រូវបោះចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយការអំពាវនាវរបស់ក្រុងព្យុងយ៉ាងដល់ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ួលឲ្យបន្ធូរបន្ថយទណ្ឌកម្ម និងបញ្ចប់គោលនយោបាយអារិភាពផ្សេងៗ។
លោក Moon បានកំពុងជំរុញឲ្យមាន«សេចក្តីថ្លែងការបញ្ចប់សង្គ្រាម»ដើម្បីជាមធ្យោបាយមួយឆ្ពោះទៅរកការបញ្ចប់កិច្ចចចារដែលជាប់គាំងទាំងនោះ។
ប៉ុន្តែកូរ៉េខាងជើងមិនមានការឆ្លើយតបជាសាធារណឡើយ ហើយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានគាំទ្រចំពោះគំនិតនេះ ប៉ុន្តែប្រហែលជាមិនយល់ស្របជាមួយកូរ៉េខាងត្បូងពីពេលវេលាឡើយ។
លោក Moon បានទទួលស្គាល់ថា ៖«វាជាការពិតដែលមានពេលវេលាយូរទៀតត្រូវធ្វើដំណើរទៅមុខ»។ ប៉ុន្តែលោកបានប្រកែកថា ទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើង សហគមន៍អន្តរជាតិនឹងអនុវត្តតាម។
លោកប្រធានាធិបតីជិតផុតអាណត្តិបន្ថែមថា ការផ្សព្វផ្សាយរបស់លោកទៅកាន់កូរ៉េខាងជើងត្រូវបានបើកដោយការកសាងយោធាដ៏ធំដែលអាចជួយកូរ៉េខាងត្បូងកាន់តែមានសុវត្ថិភាព។
លោកថា ៖«សន្តិភាពអាចនៅលើសន្តិសុខដ៏ខ្លាំង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


