សន្តិសុខសង្គម
ស្ដ្រីម្នាក់ ហ៊ានយកថ្នាំញៀនទៅផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន ដាក់ទៅខេត្តស្វាយរៀង
សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ ក្រោយទទួលដំណឹងពីក្រុមហ៊ុនដឹកជញ្ជូន ពីករណីផ្ញើថ្នាំញៀនមួយកញ្ជប់ទៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

យោងតាមប្រភពពី លោក សេង វ៉ាន់ថា ចៅរងទី ១ សង្កាត់ស្ទឹងមានជ័យទី ២ បានឲ្យកម្ពុជាថ្មីដឹងថា ថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២២ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានចាត់ឲ្យលោកសេង ស៊ីវ៉ាន់ថាចៅសង្កាត់រងទី ១ ចុះសហការជាមួយកម្លាំងនគរបាលអធិការខណ្ឌមានជ័យ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ២ សហការចុះបង្ក្រាបករណីគ្រឿងញៀន ក្រោយពីទទួលបានដំណឹងពីម្ចាស់សាខាទទួលផ្ញើអីវ៉ាន់វីរៈប៊ុនថាំសាខាស្ទឹងមានជ័យ ២ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ ១ ក្រុមទី ៦ សង្កាត់ស្ទឹងមានជ័យទី ២។
បើតាមដំណើររឿងកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅវេលាម៉ោង ១៦ និង ៥៥ នាទីល្ងាចមានជនសង្ស័យភេទស្រីឈ្មោះ ភោគ ពេជ្រ បានជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខព្រះសីហនុ ១អ៊ី៥៣ ៤៧ បានយកថ្នាំញៀនមួយកញ្ចប់ធំលាក់ទុក ក្នុងប្រអប់ជ័រមូលពណ៌ស ដោយថង់ផ្លាស្ទិកពណ៌ខ្មៅយកទៅផ្ញើនៅកន្លែងទទួលបញ្ញើអីវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំសាខាស្ទឹងមានជ័យ ដែលមានទីតាំងដីឡូគ្មានលេខផ្លូវមុន្នីរ៉េតភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនោះអ្នកទទួលបញ្ញើឈ្មោះសីហា ជីតា ភេទស្រី ដោយមានការសង្ស័យបានធ្វើការបើកកញ្ចប់អីវ៉ាន់ធ្វើការត្រួតពិនិត្យក៏ប្រទះឃើញថ្នាំមួយកញ្ចប់ផងធំ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ភោគ ពេជ្រ ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ២។


តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ចំពោះថ្នាំញៀននេះ គឺជនសង្ស័យទទួលពីបងថ្លៃ ដែលមានឈ្មោះ តាំង វ៉ា ហៅហ៊ាង ភេទប្រុស ស្នាក់នៅបន្ទប់ជួលលេខ ៩ ផ្លូវលំ ភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យទី ២ ជាអ្នកឱ្យយកទៅផ្ញើឱ្យអ្នកទទួលនៅក្រុងបាវិតខេត្តស្វាយរៀង ក្រោយពីធ្វើការសួរនាំរួចកម្លាំងនគរបាលចម្រុះ បានធ្វើការចុះទៅឆែកឆេរនៅទីតាំងបន្ទប់ជួលខាងលើដោយមិនមានរកឃើញថ្នាំញៀនបន្ថែមទៀតទេ។
បច្ចុប្បន្ននគរបាលខណ្ឌមានជ័យកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបងថ្លៃស្ត្រីខាងលើ ដែលបានឲ្យប្អូនស្រីយកថ្នាំញៀនទៅផ្ញើឲ្យអ្នកបន្ទាប់នៅឯខេត្តស្វាយរៀង៕


អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


