សន្តិសុខសង្គម
អយ្យការអមសាលាដំបូងរាជធានី ស្រាយបំភ្លឺ ករណី ពិរុទ្ធជនជប៉ុនដើរពេញភ្នំពេញ
អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ករណីឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ដែលជាពិរុទ្ធជន ក្រោយរូបគេមានសេរីភាពនៅភ្នំពេញ ដោយបានលួចរត់ពីការអនុវត្តទោសពេលចុះព្យាបាលជំងឺ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២នេះ បានបញ្ជាក់ថា កន្លងមកថ្មីៗនេះ មានការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុន មានសញ្ជាតិខ្មែរ ដែលជាពិរុទ្ធជន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររួចហើយ បែរជាមានសេរីភាពដើរហើរយ៉ាងរំភើយក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ដើម្បីជៀសវាងការភ័ន្តច្រឡំ ពីសាធារណៈជនចំពោះករណីនេះ អ្នកនាំពាក្យនៃអយ្យការ បានបំភ្លឺដូចខាងក្រោម៖
១៖ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុនសញ្ជាតិខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចសេចក្តីចំនួន ០៤(បួន) សំណុំរឿង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារទៅតាមសំណុំរឿងនីមួយៗពី ០១(មួយ)ឆ្នាំ ទៅ ០៤(បួន)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០(មួយរយ)លានរៀល រួចរាល់ហើយ ពីបទឆបោក បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន បទធ្វើអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាប័ណ្ណ និងបទសម្អាតប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៨០ មាត្រា២៣១ មាត្រា ៥២ មាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
២៖ នៅក្នុងអំឡុងពេលនៃការអនុវត្តទោសខាងលើក្នុងពន្ធនាគារ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា មានបញ្ហាសុខភាព ដែលតម្រូវឲ្យទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទីយប់ ពិរុទ្ធជននេះបានធ្វើសកម្មភាពលួចរត់គេចខ្លួនពីបន្ទប់ព្យាបាលតែម្តង។ ផ្អែកលើអង្គហេតុនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជា ស្វែងរកចាប់ខ្លួន លេខ ០១៩ អយឃ ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២១។ លុះមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនពិរុទ្ធជន កុនណុ កក្កដា តាមអំណាចនៃដីកាខាងលើ រួចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ អំពើគេចចេញពីកន្លែងព្យាបាលរបស់ពិរុទ្ធជននេះគឺជាបទល្មើសព្រហ្មទណ្ឌ “លួចរត់” ហើយតំណាងអយ្យការក៏បានបើកការស៊ើបសួរតាមរយៈដីកាបញ្ជូនរឿងឲ្យស៉ើបសួរលេខ ១៣៦ អយឃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទៅចៅក្រមស៉ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយផងដែរ។

គួរបញ្ជាក់ថា ពិរុទ្ធជនខាងលើនេះ បានបោកប្រាក់ថវិការបស់ប្រជាជនខ្មែរ ប្រមាណ ១០លានដុល្លារឯណោះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


