សន្តិសុខសង្គម
ឆ្នាំ ២០២១ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានជាង ៣០០ លើក ឯគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង ៥០០ ករណី
ក្នុងមួយឆ្នាំ ២០២១ កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ បានកើតមានឡើងតែជាង ៣០០ លើកប៉ុណ្ណោះ បើប្រៀបធៀបឆ្នាំ ២០២០ បទល្មើសនេះបានថយចុះជាងពាក់កណ្តាល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះជាង ៥០០ ករណីផងដែរ។ ករណីនេះទាំងអាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានីភ្នំពេញ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ បានមានប្រសាសន៍លើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រៅពីបានពុះពារជម្នះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនិងការដោះស្រាយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលបង្កមកពីទឹកជំនន់ហើយនោះ អាជ្ញាធរនិងកងកម្លាំងនូវរក្សាបានសន្តិសុខល្អប្រសើរថែមទៀត។

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨ លើក/៦៥៤លើក ថយចុះ ៣២៦ លើក បង្ក្រាបបាន ៣១១ ករណី ស្មើនឹង ៩៤,៨១% ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៥៦៤ លើក។ ចំណុចនេះ លោកសូមកោតសរសើរចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់អនុវត្តបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


