ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ត្រៀមចិត្តត្រៀមកាយ រស់នៅជាមួយ កូវីដ
ប្រទេសអេស្ប៉ាញ កំពុងអំពាវនាវឲ្យជំងឺកូវីដ១៩ត្រូវបានគេចាត់ទុកថាជាជំងឺឆ្លង ដូចគ្រុនផ្តាសាយដែរ ដោយធ្វើឲ្យខ្លួនក្លាយជាប្រទេសអឺរ៉ុបដ៏ធំដំបូងគេដែលណែនាំយ៉ាងច្បាស់ឲ្យមនុស្ស រស់នៅជាមួយកូវីដ។
គំនិតនេះកំពុងទទួលបានការចាប់អារម្មណ៍ជាបណ្តើរៗ ហើយអាចជំរុញឲ្យមានការវាយតម្លៃឡើងវិញចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការដោះស្រាយជាមួយនឹងមេរោគនេះ។
រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេសលោក Nadhim Zahawi កាលពីសប្តាហ៍មុនបានប្រាប់ BBC ថា ចក្រភពអង់គ្លេសកំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាត។
ថ្វីបើស្ថិតក្នុងចំណោមប្រទេសមានអត្រាកូវីដខ្ពស់បំផុតមួយនៅអឺរ៉ុបក៏ដោយ ប៉ុន្តែអៀរឡង់នឹងរក្សាប្រព័ន្ធនៃការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី Micheal Martin។ ដោយឡែកនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បាននិយាយថា រដ្ឋាភិបាលបែលហ្ស៊ិក ចង់ផ្តល់ឲ្យប្រជាជននូវជម្រើសដោយសេរី។
ប្រទេសជាច្រើនកំពុងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក ខណៈពួកគេព្យាយាមរក្សាសេវាកម្មសំខាន់ៗឲ្យបើកដំណើរការ។ ចុងក្រោយបំផុតគឺសាធារណរដ្ឋឆេក ដែលគិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន បានតម្រូវឲ្យអ្នកផ្ទុកមេរោគកូវីដ១៩ ធ្វើចត្តាឡីស័ករយៈពេលប្រាំថ្ងៃ ពោលគឺកាត់បន្ថយពីពីរសប្តាហ៍។
ការរឹតបន្តឹងការធ្វើដំណើរក៏បានបង្ហាញពីដែនកំណត់ផងដែរ។ ចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេ ហាមឃាត់ជើងហោះហើរមកពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែង អូមីក្រុង ត្រូវបានរកឃើញជាលើកដំបូង។ ប៉ុន្តែអង់គ្លេសជាកន្លែងដំបូងបង្អស់នៅអឺរ៉ុប ដែលរងគ្រោះដោយរលក អូមីក្រុង។
ដូចគ្នានេះដែរ ប្រទេសបារាំងបានវ៉ាដាច់អត្រាឆ្លងរបស់ចក្រភពអង់គ្លេស បើទោះបីជាមានការរឹតបន្តឹងលើការធ្វើដំណើរពីចក្រភពអង់គ្លេសក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ អឺរ៉ុប រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត លើកនេះអ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


