KPT+
ឧស្សាហ៍ទៅធ្វើក្រចកគួរដឹងតិចនិកនេះ ការពារការឆ្លងមេរោគ
ការធ្វើក្រចក ជួយឲ្យក្រចកយើងស្អាត និងបង្កើនទំនុកចិត្ត ប៉ុន្តែការទៅធ្វើក្រចកនៅហាងធ្វើក្រចក អាចធ្វើឱ្យយើងមានហានិភ័យឆ្លងបាក់តេរី មេរោគផ្សិត ឬវីរុសដែលបណ្តាលឱ្យមានបញ្ហាសើស្បែក ឬខូចក្រចក។
ការធ្វើក្រចកនៅហាងធ្វើក្រចកអាចប្រឈមហានិភ័យដូចជា៖
- ឆ្លងបាក់តេរី៖ នៅពេលឆ្លងបាក់តេរី ក្រចក ឬតំបន់ជុំវិញក្រចកនឹងឡើងពណ៌ក្រហម ឬហើម
- ឆ្លងមេរោគផ្សិត៖ ប្រសិនបើយើងឆ្លងមេរោគផ្សិត ក្រចកនឹងប្រែជាពណ៌លឿង ឬរបើក
- ឆ្លងវីរុស៖ បើយើងឆ្លងវីរុស បាតជើងនឹងកើតឫស ដែលមានសភាពដូចសាច់ក្រិន ហើយមានចំណុចពណ៌ខ្មៅតូចៗ បន្ទាប់ពីធ្វើក្រចកហើយប៉ុន្មានខែ។
ដើម្បីចៀសវាងមានបញ្ហាដូចខាងលើ យើងគួរអនុវត្តតាមគន្លឹះដូចខាងក្រោម នៅពេលទៅធ្វើក្រចក៖
១. ត្រូវប្រាកដថាឧបករណ៍ធ្វើក្រចកបានសម្លាប់មេរោគ
មុននឹងឱ្យជាងធ្វើក្រចក យើងត្រូវប្រាកដថាជាងបានសម្លាប់មេរោគឧបករណ៍ធ្វើក្រចក ក៏ដូចជាផ្តិលសម្រាប់ត្រាំក្រចក ឲ្យបានរួចរាល់សិន។ ការសម្លាប់មេរោគអាចធ្វើឡើងតាមរយៈត្រាំឧបករណ៍ក្នុងទឹកថ្នាំសម្លាប់មេរោគ។
យើងមិនគួរប្រើឧបករណ៍ធ្វើក្រចកដែលមិនធ្វើពីលោហធាតុ ដូចជាប្រដាប់ខាត់ក្រចករួមជាមួយភ្ញៀវផ្សេងទេ ព្រោះឧបករណ៍ទាំងនេះមិនអាចត្រាំក្នុងទឹកថ្នាំសម្លាប់មេរោគបាន។
ការសម្លាប់មេរោគលើឧបករណ៍ធ្វើក្រចកអាចការពារយើងពីការឆ្លងមេរោគ វីរុស ឬមេរោគផ្សិតដែលជាប់លើឧបករណ៍ធ្វើក្រចកពីអ្នកផ្សេង។
២. កុំកោររោមជើង
មុនទៅធ្វើក្រចក យើងគួរចៀសវាងកោររោមជើង ព្រោះការកោររោមជើងអាចធ្វើឱ្យរលាត់ស្បែក ឬមុតដាច់សាច់ជើងដែលងាយនឹងឱ្យមេរោគឆ្លងចូលខ្លួន។

៣. ស្នើឲ្យជាងកាត់ក្រចករាងការេ៉
ពេលធ្វើក្រចក យើងអាចប្រាប់ឱ្យជាងកាត់ក្រចកជារាងការេ៉ ជាជាងរាងពងក្រពើ ដើម្បីការពារក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)។
៤. កុំឲ្យជាងកាត់សាច់គល់ក្រចក
សាច់គល់ក្រចកមាននាទីការពារក្រចករបស់យើង។ ប្រសិនបើសាច់គល់ក្រចកត្រូវកាត់ចេញ បាក់តេរី វីរុស ឬមេរោគផ្សិតអាចឆ្លងចូលសាច់ក្រចកបានដោយងាយ។
ប្រសិនបើចៀសកាត់សាច់គល់ក្រចកមិនបាន យើងត្រូវស្នើជាងឱ្យជូតអាល់កុលមុន និងក្រោយ កាត់សាច់គល់ក្រចកដើម្បីសម្លាប់មេរោគ ឬឱ្យជាងរុញសាច់គល់ក្រចកជាជាងកាត់ចេញ។
៥. ពិនិត្យមើលថ្នាំលាបក្រចក
បើយើងចង់ប្រើថ្នាំលាបក្រចករបស់ហាង យើងគួរជ្រើសរើសថ្នាំណានៅជិតពេញដប ចៀសវាងថ្នាំលាបដែលជិតអស់ ឬអស់ពាក់កណ្តាល ព្រោះថ្នាំលាបដែលជិតអស់ ឬអស់ពាក់កណ្តាលយើងមិនដឹងជាឆ្លងកាត់ការលាបឱ្យភ្ញៀវប៉ុន្មាននាក់ហើយទេ។ មេរោគអាចតោងជាប់នឹងជក់ក្នុងថ្នាំលាបក្រចក ហើយឆ្លងចូលទឹកថ្នាំលាបក្រចក។
៦. ជូតជើងឲ្យស្ងួត
ប្រសិនបើជើងយើងនៅសើម ជាពិសេសចន្លោះម្រាមជើង នឹងអាចបណ្តាលឱ្យមានមេរោគផ្សិត។ ប្រសិនបើជាងធ្វើក្រចកជូតជើងយើងមិនស្ងួតល្អទេ យើងគួរជូតបន្ថែមដើម្បីឱ្យជើងស្ងួតល្អ។

៧. ប្រើឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួន
ការប្រើឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួន ក៏ដូចជាឈើរូសក្រចក ផ្តិលត្រាំក្រចក កន្សែងជូត ថ្នាំលាបក្រចកជាដើមអាចការពារយើងពីការឆ្លងមេរោគបាន។
យើងគួរចៀសវាងធ្វើក្រចក ប្រសិនបើប្រអប់ជើង ឬប្រអ់ដៃមានរបួស រលាត់ស្បែក ឆ្លងមេរោគសើស្បែក ឬកប់ក្រចកក្នុងស្បែក។ ជាពិសេសយើងត្រូវជ្រើសរើសហាងធ្វើក្រចកណាដែលមានអនាម័យល្អ ហើយមុនធ្វើក្រចក ត្រូវស្នើឱ្យជាងលាងសម្អាតដៃឲ្យបានស្អាតល្អដើម្បីចៀសវាងចម្លងមេរោគពីភ្ញៀវផ្សេងមកយើង៕
ចុចអាន៖ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?