ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ចេញអំពាវនាវ ខណៈសង្កេតឃើញមានពលរដ្ឋចាប់ផ្ដើមធ្វេសប្រហែសបង្ការកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវចេញសារក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។.

ការចេញអំពាវនាវនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដោយសារ លោកស្រី ឱ វណ្ណឌីន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនចាប់ផ្ដើមធ្វេសប្រហែស និងមិនបានអនុវត្តវិធានការឱ្យបានត្រឹមត្រូវ។ លោកស្រីវេជ្ជបណ្ឌិត លើកឡើងថា អ្នកខ្លះមិនសូវប្រុងប្រយ័ត្នការពារខ្លួនឱ្យបានត្រឹមត្រូវ ក្នុងបរិបទកម្ពុជាកំពុងដំណើរការសង្គម និងសេដ្ឋកិច្ច។ លោកស្រីបញ្ជាក់ថា ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង មានការចម្លងរាល់ថ្ងៃ ជាក់ស្ដែងក្រសួងក៏បានផ្សាយរាល់ថ្ងៃពីចំនួនអ្នកឆ្លងផងដែរ។

លោកស្រី ឱ វណ្ណឌីន អំពាវនាវសូមប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ គ្រប់ទីកន្លែង ពិសេសក្នុងពិធីសែនដូនតា និងដំណើរកម្សាន្ត ក៏ដូចជាការចូលរួមពិធីមង្គលការ និងបុណ្យទាននានា។
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវ ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញនៅ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពទូទាំងប្រទេស ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការឈឺធ្ងន់ធ្ងរដល់ចូលមន្ទីរពេទ្យ និងការស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ថា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលបានសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ រកឃើញករណីឆ្លងថ្មី ៣៥ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ២៨ ករណីត្រូវបានរកឃើញឆ្លងក្នុងសហកមន៍ ខណៈម្សិលមិញក្រសួងប្រកាសរកឃើញ ៥៦ ករណី ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៧ ករណី៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ