ព័ត៌មានជាតិ
កិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ ២០២២ បានប្រារព្ធពិធីបើកជាផ្លូវការហើយ
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ ២០២២ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ។ បណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនោះ ផងដែរ។
នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា។ ក្នុងនោះរួមមាន ៖ លោកនាយករដ្ឋមន្រ្តីកូសូវ៉ូ,លោក មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក, លោក បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប, លោកអតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។
បន្ទាប់មកបណ្តាមេដឹកនាំ ឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េ ដែលប្រារព្វធ្វើឡើងនៅ សណ្ឋាគារឡូតេវ៉ើល ក្នុងរដ្ឋធានីសេអ៊ូ សាធារណរដ្ឋកូរ៉េ។ ក្នុងពិធីបើកជាផ្លូវការនោះ បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសាសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅ ពីព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍ដោយសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។
លោកមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់ នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព នៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ ២០២២ អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ បើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាព នៅឧបទ្វីបកូរ៉េ៕










-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន