Connect with us

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​​ដឹក​តាម​ម៉ូតូ​ត្រៀម​ឆ្លងដែន​

បានផុស

នៅ

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ឈ្មួញ​ឈើ​កំពុង​ដឹកជញ្ជូន​ត្រៀម​លួច​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​។

ការចុះ​បង្ក្រាប​នេះ ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​២​និង​៥៩​នាទី ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ភូមិ​ភិ​លើ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សមត្ថកិច្ច​នៅ​កន្លែង​បង្ក្រាប​ទីតាំង​ឈើ​បាន​ឲ្យ​ដឹង​ថា ប្រភព​ឈើ​ដែល​បង្ក្រាប​ខា​ងលើនេះ គឺ​គេ​បាន​ដឹកជញ្ជូន​ចេញពី​ព្រៃ​សហគមន៍​ភូមិ​ប៉ា​ដល់ ខ​ណះ​​ពេល​ពេលនោះ​ក្រោយពី​ទ​ទួលបាន​សេច​ក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ ​សមត្ថកិច្ច​មក​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ភូមិ​ភិ​លើ ចំណុច​ខាង​លើនេះ​តែ​ម្តង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុតា​ង​ដែល​រឹបអូស​បាន​ មានឈើ​ប្រភេទ​ស្រឡៅ​ចំនួន​២០កំណាត់ មុខ​កាត់​២០,៣០​ឃ្លុំ ប្រវែង​២.២​ម៉ែត្រ និង​ម៉ូតូ​កែ​ឆ្នៃ​ដឹកជញ្ជូន​ឈើ​ចំនួន១​គ្រឿង​។

ពាក់ព័ន្ធ​ករណី​ដែល​កម្លាំង​ចុះ​​បង្ក្រាប​ខា​ងលើនេះ​ កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ និង​មន្ត្រី​បរិស្ថាន​បាន​ប​ញ្ជា​ក់​ថា ខណៈ​ពេល​ចុះ​បង្ក្រាប​ម៉ូតូ​ដឹក​បទល្មើស​ព្រៃឈើ​ខាងលើ ​ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ​បាន​​ទំ​លាក់​ឈើ​ចេញពី​ម៉ូតូ​ហើយ​បាន​រត់​គេចខ្លួន​បា​ត់អស់​បន្សល់ទុក​ត្រឹមតែ​ម៉ូតូ​ចំនួន១​គ្រឿង តែ​ប៉ុណ្ណោះ​។​

ជុំវិញ​ការ​បង្ក្រាប​ឈើ​ខុសច្បាប់​ខា​ង​លើនេះ​លោក សូលី​ត សំ​ភូ ប្រធាន​ក្រុម​បរិស្ថាន​ស្រុក​អូ​រយ៉ា​ដាវ​បាន​ប​ញ្ជា​ក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ នេះ ​លោក​និង​ទៅ​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​ចម្រុះ​ដែល​ធ្វើ​កា​បង្ក្រាប​ឈើ​ខាង​លើ​នេះ ​ហើយ​លោក​ក៏​សុំ​ផ្ញើ​ឈើ​ដែល​ប​ង្ក្រាបបាន​ទាំងនោះ​នៅ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ចំណុច​ភូមិ​.​ភិ លើ ក្នុង​ឃុំ​សេ​សាន​ខាងលើ​នេះ​៕

អត្ថបទដោយ ៖ អ៊ុច សា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម