KPT+
ធ្លាប់តែស្រង់ក្លិន តិចអត់ដឹងពីអត្ថន័យរបស់ផ្កាទាំងនេះ
ផ្កាមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែក៏ពានាំនូវក្លិនក្រអូប និងអត្ថន័យដែលគ្រប់គ្នាមិនធ្លាប់បានដឹងពីមុន។
កម្ពុជាថ្មី សូមណែនាំនូវប្រភេទផ្កាទាំងស្រស់ស្អាត និងមានក្លិនក្រអូបសាយភាយ ដល់មនុស្សគ្រប់គ្នា ដែលបានស្រង់ក្លិនថែមទៀតផង។
១ ផ្កាឈូក តំណាងឲ្យជំនឿនិងភាពបរិសុទ្ធ
ផ្កាឈូកបង្ហាញពីជំនឿ ការគោរព ភាពបរិសុទ្ធ និងចិត្តភ្លឺថ្លាមិនក្រៀមក្រំ។ ផ្កាឈូកជានិមិត្តរូបនៃសេចក្ដីល្អ ចេញពីក្នុងចិត្តរបស់មនុស្ស ហើយត្រូវបានចាត់ទុកថាជាផ្កាដ៏ពិសិដ្ឋផងដែរ។ ពុទ្ធសាសនិកចូលចិត្តយកផ្កាឈូក ទៅថ្វាយបង្គំព្រះសង្ឃ និងប្រើក្នុងពិធីសាសនា លើសពីនេះ ព្រះពុទ្ធសាសនា ក៏មានអត្ថន័យជ្រាលជ្រៅក្នុងការយកផ្កាឈូកមកប្រៀបធៀបនឹងមនុស្សថា មនុស្សដែលងើបពីផ្ទៃទឹកឡើងមកទទួលពន្លឺ។ ប្រៀបដូចជាអ្នកដែលរួចពីទុក្ខទាំងអស់ ក្លាយជាអ្នកចេះដឹង ភ្ញាក់ឡើង ត្រាស់ដឹងនូវរឿងជាច្រើន។
២ ផ្កាម្លិះ តំណាងឲ្យការដឹងគុណ អ្នកគោរពប្រណិប័តន៍ព្រះ
ផ្កាម្លិះត្រូវបានគេចាត់ទុកថាជារុក្ខជាតិដ៏ល្អមួយ។ ជាផ្កាថ្វាយព្រះបាននិងជូនដល់ អ្នកមានគុណដែលមនុស្សជាច្រើននិយមយកទៅគោរពម្ដាយ។ បើនិយាយពីអត្ថន័យ គឺតំណាងឲ្យការដឹងគុណ មនុស្សគោរពបូជា មនុស្សជាទីស្រឡាញ់ សេចក្ដីថ្លៃថ្នូរ ប្រាថ្នាចង់បានមនុស្សជាទីស្រឡាញ់ដែលមនុស្សទូទៅនឹករលឹក។
២ ផ្កា Chrysanthemum តំណាងឲ្យអាយុវែង និងភាពស្រស់ស្អាតជារៀងរហូត
នៅក្នុងជំនឿចិនបុរាណផ្កា Chrysanthemum គឺជានិមិត្តសញ្ញានៃភាពជាប់បានយូរ។ សម្រស់អស់កល្ប ផ្កានៃសេចក្ដីអំណរនិងភាពបរិសុទ្ធចេញពីខាងក្នុង។
៣ ផ្កាកែ តំណាងឲ្យសេចក្តីបរិសុទ្ធ
បុរាណក៏ជឿដូច្នោះដែរ ផ្ទះណាដាំដើមកែវក្នុងផ្ទះ ធ្វើឲ្យមនុស្សមានចិត្តបរិសុទ្ធភ្លឺថ្លាដោយចំណេះវិជ្ជា។ លើសពីនេះ ផ្កាកែវមានពណ៌ស ស្អាត ភ្លឺ ក្រអូប ហើយផ្កាកែវក៏ត្រូវបានគេប្រើក្នុងការថ្វាយដល់ព្រះសង្ឃ ក្នុងពិធីសាសនាផងដែរ។
៤ អ័រគីដេ តំណាងឲ្យភាពថ្លៃថ្នូរ និងភាពឆើតឆាយ
ផ្កាអ័រគីដេ គឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ សេចក្តីស្រឡាញ់ និងភាពឆើតឆាយ។ វាក៏បង្ហាញពីភាពថ្លៃថ្នូរ ឧត្ដមភាព និងភាពស្រស់ស្អាតទន់ភ្លន់ផងដែរ។
៥ ផ្កាឈូករ័ត្ន តំណាងឲ្យស្នេហ៍តែមួយ បេះដូងតែមួយ ភក្ដីភាព
ផ្កាឈូករ័ត្ន ជានិមិត្តរូបនៃភាពជឿជាក់ ស្ថិរភាព ស្នេហា ភាពស្មោះត្រង់ ដូចផ្កាឈូករ័ត្ន ដែលមិនដែលមើលអ្នកណាក្រៅពីព្រះអាទិត្យ។
៦ ផ្កា Amaranth តំណាងឲ្យកម្លាំងស្នេហា
យោងទៅតាមជំនឿបុរាណ ផ្កាប្រភេទនេះ នឹងបង្កើតចំណងស្នេហាឲ្យបានយូរ កម្រឈ្លោះប្រកែកគ្នាណាស់។
៧ ផ្កាចំប៉ី តំណាងឲ្យសេចក្ដីស្នេហាគ្មានព្រំដែន សេរីភាព
ផ្កាចំប៉ីគឺជាផ្កាតូចមួយ ដែលមនុស្សជាច្រើនអាចមើលរំលង។ បើនិយាយពីចិត្តវិញ វាបង្ហាញពីសេចក្ដីស្រឡាញ់ដែលមិនជាប់ចំណង ស្នេហាឯករាជ្យស្រលាញ់គ្នា ដោយសេរីភាពពេញលេញ។
៨ ផ្កាកន្ទុំថេត តំណាងឲ្យស្ថិរភាព ភាពស្មោះត្រង់
ផ្កាកន្ទុំថេតជាផ្កានៃស្ថេរភាព បង្ហាញពីការបេះដូងដែលមានអារម្មណ៍ថាស្រឡាញ់ពិត និងមានស្ថិរភាព។ នេះបើតាមជំនឿបុរាណ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ