សុខភាព
រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង
ចក្រភពអង់គ្លេស បានរកឃើញថា អ្នកដែលឆ្លងវីរុសអូមីក្រុង លេចចេញនូវរោគសញ្ញាទាក់ទងនឹងប្រព័ន្ធរំលាយអាហារច្រើនរួមមាន រាគរុស ឬឈឺចុកពោះ និងមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ ក្រុមអ្នកស្រាវជ្រាវ ZOE Covid Study ជឿជាក់ថា រោគសញ្ញារបស់វីរុសអូមីក្រុងមានសភាពខុសប្លែកគ្នាតិចតួចពីជំងឺកូវីដ ១៩ និងវីរុសបំប្លែងមុនៗ ត្បិតតែរោគសញ្ញាទូទៅនៅតែជាអាការក្ដៅខ្លួន អស់កម្លាំង និងបាត់បង់ក្លិន ឬរសជាតិ។ ចំណែកឯ រោគសញ្ញា ២ យ៉ាងរបស់វីរុសអូមីក្រុងដែលអាចលេចចេញឡើងពេលកំពុងញ៉ាំអាហារនោះគឺ បាត់បង់ចំណង់អាហារ ឬរំលងពេលអាហារ។

សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (UK National Health Services) បានកត់ចំណាំទុកនូវរោគសញ្ញាទូទៅថ្មី ២ ខាងលើនេះ និងបានឲ្យដឹងថា មនុស្សមួយចំនួនធំទទួលបានរោគសញ្ញាបាត់បង់ចំណង់អាហារ ឬញ៉ាំអាហារបានតិចជាងមុនពេលកំពុងឈឺដោយសារជំងឺកូវីដ ១៩ និងក្រោយពេលជាសះស្បើយបានមួយរយៈ។ NHS បានណែនាំឲ្យអ្នកជំងឺចេញរោគសញ្ញាទាំង២ខាងលើ (បាត់បង់ចំណង់អាហារ ឬរំលងពេលអាហារ) ឃ្លាំមើលទម្ងន់របស់ខ្លួនឲ្យបានដិតដល់ និងតាមដានសញ្ញាស្រកទម្ងន់។

រោគសញ្ញាដទៃត្រូវប្រយ័ត្ន
រោគសញ្ញាចាស់ៗដូចជាបាត់បង់ក្លិន ឬរសជាតិ និងពិបាកដកដង្ហើមកម្រនឹងកើតឡើងណាស់ក្នុងករណីឆ្លងវីរុសអូមីក្រុង។ ដោយសារហេតុផលនេះហើយ ទើបមនុស្សភាគច្រើនគិតថា វីរុសអូមីក្រុងមិនសូវបង្កហានិភ័យឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដូចវីរុសកូរ៉ូណា ឬវីរុសបំប្លែងមុនៗ។ ទោះយ៉ាងណាក៏ដោយ ដូចនឹងអ្នកជំនាញជាច្រើនតែងព្រមានអ៊ីចឹង យើងគ្រប់គ្នាមិនត្រូវធ្វេសប្រហែសឡើយ៕
ចុចអាន៖ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


