Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ វេទិកាថ្នាក់រដ្ឋមន្ត្រីឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តល់ឱកាសឲ្យតួអង្គពាក់ព័ន្ធបង្កើនទំនុក​ចិត្ត និងការយោគយល់គ្នា​

បានផុស

នៅ

តាម​ការអញ្ជើញ​រួមគ្នា​របស់លោក Josep BORRELL FONTELLES តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​លោក Jean-Yves LE DRIAN រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉ារីស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បានផ្តល់​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​នៅក្នុង​តំបន់​ដ៏​សំខាន់​មួយ​នេះ ដើម្បី​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា បង្កើន​ទំនុកចិត្ត និង​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ផ្លាស់ប្តូរ​ទស្សនៈ ដើម្បី​រិះរក​មធ្យោបាយ​កសាង​អនាគត​រួមគ្នា ដែល​ប្រកបដោយ​បរិ​យា​ប័ន្ន ភាព​ធន់ និង​វិបុលភាព​។​

ប្រមុខ​កា​ទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អះអាងថា គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទាំងឡាយ អាច​នាំមក​នូវ​សក្តានុពល និង​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​យ៉ាងហោចណាស់​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។ លោក​ថា វត្តមាន និង​ការប្តេជ្ញាចិត្ត​របស់​មិត្តភក្តិ​នៅ​អឺរ៉ុប​របស់​យើង នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ភាពរុងរឿង​នៃ​តំបន់​នេះ ហើយ​ជាការ​ពិត អឺរ៉ុប​ក៏​នឹង​អាច​ទាញយក​ផលប្រយោជន៍​ពី​កត្តា​នេះ​ផងដែរ​។​

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​វេទិកា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈ​ជា​តំណាង​ជាន់ខ្ពស់​របស់​កម្ពុជា ដែលជា​ប្រទេស​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នេះ នឹង​ថ្លែង​សុន្ទរកថា​បើក និង​ចូលរួម​វេទិកា​តុមូល​ស្តីពី​សន្តិសុខ និង​កិច្ច​ការពារជាតិ​ផងដែរ ហើយនឹង​ចូលរួម​កិច្ចប្រជុំ​រវាង​បារាំង និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៉ារីស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបប្រជុំ​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងៗ​ទៀត ដូចជា លោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេស​កាណាដា​, លោក Jan Lipavský រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឆេ​ក និង​លោក Michel Herbillon ប្រធាន​ក្រុម​មិត្តភាព​កម្ពុជា​-​បារាំង នៃ​រដ្ឋសភា​បារាំង​។​

ឆ្លៀតឱកាស​ពី​ការ​ស្នាក់នៅ​ទីក្រុង​ប៉ារីស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទីនោះ​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ នាទីutes មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម