Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេសថា កម្ពុជាពុំមានស្ថានទូតនៅអ៊ុយក្រែន នោះទេ​

បានផុស

នៅ

លោក ជុំ សុន្ទរី អ្នក​នាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​មានប្រសាសន៍​ប្រាប់​កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែកុម្ភៈនេះថា ​ប្រទេស​កម្ពុជា ពុំមានស្ថានទូតនៅប្រទេសអ៊ុយក្រែន នោះទេ។ ដោយ​ឡែក​ចំពោះបញ្ហា​ប្រ​ជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ​នៅទីនោះ លោកនៅមិនទាន់ដឹងអំពី​ព័ត៌មាន​នេះ​នៅឡើយដែរ​ ​ដោយកំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុ​ស្ស៊ី។

សូមជម្រាបថា ​រុស្ស៊ី​ បានចាប់ផ្តើម​វាយប្រហារ​ពេញទំហឹង ​​​ចូលទៅកាន់ប្រទេស​​អ៊ុយ​ក្រែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​​​ទីក្រុង​គៀវ​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់ជាង ១០០​នាក់ ​និង​របួស​ជាង ៤០០​នាក់​ ហើយការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងថែមទៀត បាន​​កើតឡើង​​នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ ​នៅក្នុង​ទីក្រុង​ Sumy​ ​ភាគ​ឦសាន នៃ​ប្រទេស​​អ៊ុយ​ក្រែន​​។​

ក្នុងនោះ ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ បាន​ស្រោច​លើ​បណ្តា​ទីក្រុង​របស់​អ៊ុយ​ក្រែន ​ក្រោយ​ពី​ប្រធានាធិ​បតី​ពូ​ទីន ចេញ​បញ្ជា​ឲ្យបើក​​ប្រតិបត្តិការ​សឹក​ពិសេស​ចូល​អ៊ុ​យក្រែន​ ហើយមកដល់ពេលនេះ កង​​កម្លាំងយោធា​​​រុស្ស៊ី​ បាន​បន្ត​​រុលចូល​ជ្រៅ​ទៅក្នុងប្រទេស​អ៊ុ​យក្រែន ជាបន្តបន្ទាប់ទៀត៕  

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម