ព័ត៌មានអន្ដរជាតិ
ទាហានរុស្ស៊ីជាង ១ពាន់នាក់ហើយ បានស្លាប់ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន
ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រទី២៥ខែកុម្ភៈថា ចាប់តាំងពីរុស្ស៊ីវាយលុកប្រទេសរបស់ខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍មក កងកម្លាំងអ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីជាង១ ០០០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ។
លើសពីនេះ អ៊ុយក្រែនបានបំផ្លាញរថក្រោះរុស្ស៊ីជាង៣០គ្រឿង យន្តហោះ៧គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿងទៀតផង។

កាលពីយប់ថ្ងៃសុក្រដដែលនោះ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដែលដឹកទាហានឆ័ត្រយោងចំនួន ១៥០នាក់នៅជាយក្រុង គៀវ។
យោធាអ៊ុយក្រែននិយាយថា យន្តហោះមួយគ្រឿងនេះបានធ្លាក់នៅជិតតំបន់ Vasylkiv ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង គៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កងទ័ពរុស្ស៊ី ចូលដល់ទីក្រុង គៀវ ហើយ ពេលនេះកំពុងបាញ់គ្នាខ្លាំងក្លា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


