ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអង់គ្លេសនឹងល្បាតដែនទឹកខ្លួនក្នុងករណីគ្មានកិច្ចព្រមព្រៀង Brexit
នាវាកងទ័ពជើងទឹកអង់គ្លេសចំនួន ៤ គ្រឿងនឹងល្បាតដែនទឹកនេសាទរបស់ខ្លួនក្នុងករណីគ្មានកិច្ចព្រមព្រៀង Brexit បន្ទាប់ពីលោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានថា ចក្រភពអង់គ្លេសអាចនឹងចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ។
នាវាប្រវែង ៨០ ម៉ែត្រនឹងការពារដែនទឹកអង់គ្លេសពីនាវានេសាទរបស់សហភាពអឺរ៉ុប (EU) ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀងថ្មីស្តីពីសិទ្ធិនេសាទបន្ទាប់ពីថ្ងៃទី ៣១ ខែធ្នូ នៅពេលការរៀបចំអន្តរកាលចប់ ។

កាលពីថ្ងៃសុក្រលោក Johnson បានជួបជាមួយទេសរដ្ឋមន្រ្តី Michael Gove ដែលទទួលខុសត្រូវចំពោះការធ្វើផែនការ Brexit និងមន្រ្តីផ្សេងទៀតដើម្បីកាន់កាប់ផែនការរបស់រដ្ឋាភិបាលសម្រាប់ការចាកចេញដោយគ្មានកិច្ចព្រមព្រៀង ។
បញ្ហាការនេសាទដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The Mirror នៅក្នុងខែឧសភាគឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងការចរចាជាមួយប្លុកនេះដោយបារាំងត្រូវបានគេរាយការណ៍មិនពេញចិត្តនឹងសំណើរបស់ចក្រភពអង់គ្លេសក្នុងការកាត់បន្ថយកូតាសម្រាប់ EU ។
យោងតាមកាសែត The Times បានឲ្យដឹងថា រដ្ឋាភិបាលកំពុងមានផែនការពង្រឹងអំណាចយាមល្បាតតាមរយៈការបង្កើតច្បាប់ដើម្បីអនុញ្ញាតឲ្យកងទ័ពជើងទឹកឡើងលើនាវាបរទេស និងចាប់ខ្លួនអ្នកនេសាទ ស្របពេលមានការភ័យខ្លាចនៃការប៉ះទង្គិចគ្នានៅប៉ុស្តិ៍ត្រួតពិនិត្យអង់គ្លេស ប្រសិនបើគ្មានដំណោះស្រាយ ។

ចំណែកកាសែត The Guardian បានរាយការណ៍ថា នាវាចំនួន ៤ គ្រឿងរបស់កងទ័ពជើងទឹកដែលបានត្រៀមសម្រាប់ការឃ្លាំមើលការនេសាទគឺជានាវាល្បាតតាមទន្លេដែលប្រដាប់ដោយកាំភ្លើងយន្ត ។
រីឯអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការដាក់ពង្រាយនាវាត្រូវបានព្រមព្រៀងជាផ្នែកមួយនៃការធ្វើផែនការសម្រាប់ចុងបញ្ចប់នៃរយៈពេលអន្តរកាលជាមួយ EU ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


