ព័ត៌មានអន្ដរជាតិ
ខ្លារខិន ៣ ក្បាលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ ១៩
មន្ត្រីសួនសត្វ និងសេវាកម្មអធិការកិច្ចសុខភាពសត្វ និងរុក្ខជាតិរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃសុក្រថា សត្វខ្លារខិនព្រិល ( Snow Leopard ) ចំនួន ៣ ក្បាលក្នុងនោះឈ្មោល ២ ក្បាល និងញីមួយក្បាល ត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានៅឯសួនសត្វ Louisville Zoo ហើយទំនងឆ្លងពីអ្នកមេីលថែសត្វដែលមិនដឹងថាខ្លួនផ្ទុកវីរុស និងមិនចេញរោគសញ្ញា ។
ប្រធានសួនសត្វ Louisville Zoo លោក John Walczak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លារខិនទាំង ៣ ក្បាលដែលមានរោគសញ្ញាស្រាលជាមួយនឹងការដងដង្ហើមតឹង និងក្អកស្ងួតត្រូវបានគេរំពឹងថានឹងឆាប់ជាសះស្បើយ ។

ខ្លារខិនព្រិលទាំងនេះ គឺជាសត្វខ្លាមួយក្នុងចំណោមសត្វខ្លាយ៉ាងតិច ៦ ប្រភេទផ្សេងទៀត ដែលបានឆ្លងវីរុសនេះ បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ។ ទីមួយគឺសត្វខ្លាម៉ាឡេនៅសួនសត្វ Bronx ដែលកាលពីខែមេសាបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ បន្ទាប់ពីបានបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើម ។ ចំណែកនៅចុងខែនេះសត្វឆ្មាធំៗរបស់សួនសត្វចំនួន ៨ ក្បាលក្នុងនោះមានសត្វខ្លា ៤ ក្បាល និង សត្វតោអាហ្វ្រិក ៣ ក្បាលបានធ្វើតេស្តរកឃើញវីរុសនេះ ។
បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានឲ្យដឹងថា សត្វឆ្កែ និងឆ្មាមួយចំនួនតូចបានឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិកនេះ ។ ក្នុងករណីនេះសត្វពាហនៈភាគច្រើនពេលដែលឆ្លងវីរុសមិនមានគ្រោះថ្នាក់នោះទេ ទោះបីជាការផ្ទុះឡើងនៃវីរុសនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅសហរដ្ឋអាមេរិកក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech បញ្ជាក់ការស្លាប់មនុស្ស ៦ នាក់ក្នុងការសាកល្បងវ៉ាក់សាំងខ្លួន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


